រថយន្ដលុចសុីល470 បើកឆ្លងផ្លូវ ត្រូវរថយន្ដកុងតឺន័រ បុកពីចំហៀនពេញទំហឹង បណ្ដាលឲ្យរងការខូខាត
-

ភ្នំពេញ៖រថយន្ដលុចសុីល470មួយគ្រឿងបើកឆ្លងផ្លូវបំបែកជាបី ត្រូវរថយន្ដកុងតឺន័របើកមកបុកពីចំហៀនបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ឯរថយន្ដបង្កចុះពីលើរថយន្ដគេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩ និង៣០ នាទីយប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ៣០ម៉ែត្រ ស្ថិតត្រង់ចំនុចក្បែរក្រសួងកិច្ចការនារី ក្នុងសង្កាត់ស្ទឹងមានជ័យអូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុមានរថយន្ដមួយគ្រឿងម៉ាកលុចសុីល470ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2L-9649 បានធ្វើដំណើរពីទិសដៅពីកើតមកលិចហើយឆ្លងផ្លូវ ពេលពាក់កណ្ដាលផ្លូវត្រង់ចំនុចកើតហេតុក៏មានរថយន្ដកុងតឺន័រមួយគ្រឿង ក្បាលពណ៌សរ ពាក់ស្លាកលេខព្រះសីហនុ3A-4704 បើកក្នុងល្បឿនមធ្យមក្នុងទិសដៅពីត្បូងមកជើង ខណះនោះក៏បានរេចង្កូតមកបុករថយន្ដលុចសុីល470ពីចំហៀងពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យរថយន្ដការខូចខាតយ៉ាងដំណំ ចំណែកឯម្ចាស់រថយន្ដបង្កបានចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល ក្នុងហេតុការណ៍នេះគ្មានអ្នករងរបួសឡើយ។

ក្រោយពេលកើតហេតុ សមត្ដកិច្ចមូលដ្ឋានបានចុះមកកន្លែងហេតុបានធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្ដបង្កមកដោះស្រាយគ្នានៅពេលក្រោយ៕

ដោយៈ ភារ៉ា