នារីដៃឆៅ វ័យ១៩ឆ្នាំម្នាក់ ខឹងសុំប្ដីលេងលះមិនបាន ទាញកាំបិតបុ័ងតោ កាប់ប្ដីស្លាប់ក្នុងថ្លុកឈាម
-

សៀមរាបៈ ថ្ងៃទី៣ ខែកុម្ភ: ម្សិលមិញ ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយស្រ្ដីម្នាក់ ជាប្រពន្ធបាន​យកកាំបិតបុ័ងតោ កាប់លើប្តីដែលជាមន្ត្រីយោធា​ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​  មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ជនរងគ្រោះឈ្មោះ ឆេង អាយុ២៤ឆ្នាំ មុខរបរជាយោធា នៅវរ:សេនាតូចបញ្ជូនសារ កងពលធំអន្តរាគមន៍លេខ២ ។ ចំណែកជនសង្ស័យឈ្មោះ បេង សុខលាភ អាយុ១៩ឆ្នាំ ត្រូវបានចាប់ខ្លួន ក្រោយធ្វើសកម្មភាព ប៉ុន្មានម៉ោងរួចមក ដោយមិនបានគេចខ្លួននោះទេ។

មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ករណីអំពើហិង្សា បណ្ដាលឲ្យស្លាប់ បុរសជាប្ដី គឺមូលហេតុផ្ដើមចេញពីប្រពន្ធ សុំលែងលះ តែបុរសជាប្ដី មិនព្រម។ លោកបានបន្ដទៀតថា នៅពេលប្រពន្ធ ប្រុងនឹងចាកចេញពីផ្ទះនោះ ប្ដីបាននិយាយថា បើទៅបងសុំបន្សល់ទុកស្នាកស្នាមសិន។ បន្ទាប់មកក៏មានអំពើហិង្សកើតឡើងតែម្ដង។ ករណីនេះមិនមាននរណាដឹងឡើយ ដោយកន្លែងកើតហេតុ នៅតែពីនាក់ប្ដីប្រពន្ធតែប៉ុណ្ណោះ។ ការដែល ប្រពន្ធសុំលែងលះប្ដី បែបនេះ ដោយសារម្ដាយខាងប្រុស មិនពេញចិត្តទៅនឹងប្រពន្ធខ្លួន ទើបមានទំនាស់ក្នុងគ្រួសារចេះតែកើតឡើង។

ក្រោយមកបានប្រជាពលរដ្ឋដឹង នឹងយកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែដោយសារជនរងគ្រោះ ហូរឈាមខ្លាំងពេក មិនអាចជួយសង្គ្រោះបាន ៕