តើគ្រួសារគាត់ទៅរំពឹងអ្នកណា បើនារីដែលជាបង្គោលក្នុងគ្រួសារ និងទទួលចិញ្ចឹមម្តាយមេម៉ាយ និងចិញ្ចឹមក្មេងកំព្រា២នាក់ទៀត (ម្នាក់ពិការ) ត្រូវរថយន្ដដឹកគ្រួស បុករះកាលពីម្សិលមិញ ស្លាប់យ៉ាងអោចអាធ័ម...(មានវីដេអូ)
វាសនា
- 38955

ក្រុងព្រះសីហនុ-(រឿងដែលក្តុកក្តួល) ស្ត្រីម្នាក់ដែលស្លាប់ពេលកំពុងទិញទំនិញក្នុងផ្ទះលក់ចាប់ហួយ ហើយត្រូវរថយន្តបុករះនៅផ្លូវកែងរ៉ា កាលពីរសៀលថ្ងៃ៩ កុម្ភៈ ២០១៩នេះ ពលរដ្ឋអោយដឹងពីសាវតាមកថា ស្ត្រីរងគ្រោះឈ្មោះ ម៉ន ស្រីណូ អាយុ២៣ឆ្នាំ មានមុខរបជាបុគ្គលិកកាសុីណូ និងជាបង្គោលក្នុងគ្រួសារដែលទទួលចិញ្ចឹមម្តាយមេម៉ាយ និងចិញ្ចឹមក្មេងកំព្រា២នាក់ទៀត(ម្នាក់ពិការ) នៅក្នុងបន្ទុក។ គ្រួសារស្រ្ដីរងគ្រោះរស់នៅផ្ទះជួលជិតកន្លែងកើតហេតុ និងថាការបាត់បង់ស្ត្រីរងគ្រោះម្នាក់នេះ បានធ្វើអោយក្រុមគ្រួសារក្នុងបន្ទុកជួបបញ្ហា ផ្នែកជីវភាព។

សូមបញ្ជាក់ថា សោកនាដកម្មនេះ របាយការណ៍ពីនគរបាលបញ្ជាក់ថា កើតឡើងពីរថយន្តធំដឹកថ្មក្រួស ដាច់ហ្រ្វាំងពេលចុះចំណោត រួចក៍ជ្រុលទៅបុករថយន្តចំនួន ០២គ្រឿង ម៉ូតូ ០៣គ្រឿង និង ផ្ទះប្រជាពលរដ្ឋអ្នកលក់ដូរនៅជាយផ្លូវមួយកន្លែងទៀតបណ្ដាលឲ្យ ស្លាប់មនុស្សម្នាក់ជាស្ត្រី និងរងរបួសមនុស្សចំនួន ០៤នាក់ផ្សេងទៀត(ស្រី ០២នាក់) ៕