ក្នុងមួយយប់សោះ មានស្រ្ដី២នាក់ បានមកលោតទឹកស្ពានជ្រោយចង្វាសម្លាប់ខ្លួន មូលហេតុសុទ្ធតែវិបិត្តរឿងប្ដីទាំងអស់
វាសនា
- 1670

ភ្នំពេញៈ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចលើស្ពានជ្រោយចង្វារ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយស្រ្ដីម្នាក់ជិះម៉ូតូឌុប ពីម្តុំកាំកូលស៊ីធី មកលោតទឹកសម្លាប់ខ្លួន នៅស្ពានជ្រោយចង្វារ មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំ ស្រាប់តែមិនទាន់បានប៉ុន្មាននាទីផង មានស្រ្តីម្នាក់ទៀត ខូចចិត្តរឿងប្តីរត់មកលោតទឹកសម្លាប់ខ្លួនដែរ តែមិនបានសម្រេចបំណងដូចគ្នា។

សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ វ័យជាង៣០ឆ្នាំ ជិះម៉ូតូឌុបមកពីម្តុំរង្វង់មូលកាំកូលស៊ីធី មកដល់លើស្ពានជ្រោយចង្វារ សង្ស័យមានវិបត្តិរឿងប្តី បានសម្រេចមកលោតទឹកសម្លាប់ខ្លួន សំណាងល្អត្រូវបានសមត្ថកិច្ចយាមនៅគោលដៅនោះ ជួយឃាត់បានទាន់ពេលវេលា រួចយកទៅប៉ុស្តិ៍ដើម្បីសួរនាំមិនបានប៉ុន្មាននាទីផង ក៏ស្រាប់តែមានស្ត្រីម្នាក់ទៀត ខូចចិត្តរឿងប្តីដើរបណ្តើរយំបណ្តើរ បម្រុងទៅលោតទឹកសម្លាប់ខ្លួនម្នាក់ទៀត ត្រូវបានអ្នកដំណើរតាមផ្លូវ នោះឃាត់ជាប់ រួចជួយទំនាក់ទំនងហៅប្តីរបស់គាត់មកទទួលយកត្រឡប់ទៅផ្ទះវិញ ដោយរង់ចាំប្រមាណជា១០នាទី ប្តីរបស់គាត់បានមកដល់ដឹកប្រពន្ធយកទៅផ្ទះវិញ ។

ក្រោយពេលកើតហេតុ ខាងក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះទី១ ក៏បានមកទទួលយកពីប៉ុស្តិ៍ជ្រោយចង្វារ រួចដឹកយកទៅផ្ទះបាត់ទៅ ៕