ឆក់ការបូបបានសម្រេចគេចខ្លួនបានមួយថ្ងៃ ស្អែកឡើងត្រូវកម្លាំងសមត្ថកិច្ចតាមក្របួចបានម្នាក់
-

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីបានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីពីរនាក់ម្តាយនិងកូនកំពុងជិះម៉ូតូមួយគ្រឿងបានសម្រេច និងបណ្តាលឲ្យម្តាយនិងកូនដួលរងរបួសធ្ងន់ កាលពីវេលម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចស្តុបអូឬស្សី តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ហើយជនសង្ស័យមិនបានស្គាល់អត្តសញ្ញាណនោះទេ ដោយរត់គេខ្លួនបានមួយថ្ងៃ។

លុះមកដល់វេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨កុម្ភៈ ក៏ត្រូវបានកម្លាំងនគរបាលកម្រិតស្រាលនៃក្រសួងមហាផ្ទៃបានជិះម៉ូតូល្បាតនៅនៅតាមដងផ្លូវក៍ប្រទះឃើញមុខសញ្ញាចាស់កំពុងជិះម៉ូតូនៅម្តុំស្តុបពេទ្យចិន ក៍បាននាំគ្នាជិះម៉ូតូដេញមកដល់ចំណុចមុខក្លឹបកម្សានសូនី តាមបណ្តោយផ្លូវ២៣២កែងនិងផ្លូវ១០៥ទើបកម្លាំងនគរបាលកម្រិតស្រាលដេញពទ្ធ័ចាប់បានភ្លាមៗនិងដកហូតបានម៉ូតូមួយគ្រឿងម៉ាកQBIXពណ៌សពាក់ស្លាកលេខភ្នំពញ1HA-5515ផងដែរ។

បន្ទាប់មកកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជូនខ្លួនជនសង្ស័យទៅក្រសួងមហាផ្ទៃភ្លាមៗ តែដោយមានស្នើសុំពីកម្លាំងនគរបាលខណ្ឌ៧មករា សូមឲ្យជនសង្ស័យមកវិញទើបកម្លាំងនគរបាលកម្រិតស្រាលបាននាំខ្លួនជនសង្ស័យមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់បឹងប្រលិតដើម្បីសួរនាំបន្ត។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុរួចបញ្ជូនខ្លួនបន្តទៅអធិការខណ្ឌ៧មករា ដើម្បីកសាងសុំណុំរឿងបញ្ជូនតុលាការចាត់ការទៅតាមនិតិវិធីច្បាប់៕