ភ្លើងឆេះបេនឡានក្រុងរបស់ក្រុមហ៊ុន បូព៌ា​ អាសុី​ ដឹកអ្នកដំណើរ ក្រោយសាលាខណ្ឌសែនសុខ​ រងការខូចខាតជាខ្លាំង
-

ភ្នំពេញ​ ៖​ ហេតុការណ៍អគ្គីភ័យមួយបានបង្កការភ្ញាក់ផ្អេីលជាខ្លាំងកាលពីវេលាម៉ោង១២​ និង១០នាទីរំលងអាធ្រាត​ ឈានចូលថ្ងៃទី២១ ខែកុម្ភៈ​ ឆ្នាំ២០១៩​ ដោយបានឆាបឆេះបេនឡានក្រុងរបស់ក្រុមហ៊ុន បូព៌ា​ អាសុី​ ដឹកអ្នកដំណើរ ស្ថិតនៅក្រោយសាលាខណ្ឌសែនសុខ​ ជាប់ផ្លូវបេតុង ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះដែលជាម្ចាស់ទីតាំងមាន ឈ្មោះ ម៉ង សារឿន ភេទប្រុសអាយុ៤២ឆ្នាំមុខរបរមេការគ្រប់គ្រងឡានក្រុង ស្នាក់នៅកន្លែងកើតហេតុខាងលើ។​ ចំណែកសម្ភារៈដែលរងការខូចខាតរួមមាន​ ៖​ ម៉ូតូ០១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេច 1FG 4671ខូចខាតទាំងស្រុង ម៉ាសុីនឡាន គ្រឿងឡាន​ និងរោងជាងដែលមានតៃកុងឡានស្នាក់នៅ​ ។

សមត្ថកិច្ចបានបន្ថែមថា​ មូលហេតុ ដែលបណ្តាលឲ្យភ្លេីងឆាបឆេះនេះ​ គឺពុំបានដឹងមូលហេតុឡើយ​ ។ ក្នុងនោះដែរ​ កម្លាំងជំនាញពន្លត់អគ្គីភ័យបានប្រើប្រាស់រថយន្តពន្លតអគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញអស់ចំនូន04គ្រឿង​ ដោយប្រេីពេលវេលាជិត១ម៉ោងទេីបរលត់ទៅវិញជាស្ថាពរ​ ៕

ដោយៈ ភារ៉ា