កំពុងគេងលក់ស្រួល ស្រាប់តែបើកភ្នែកធំៗគ្រប់គ្នា ក្រោយពីរថយន្តយីឌុបធុនយក្សមួយគ្រឿង ដឹកឥវ៉ាន់សំពីងសំពោង ដល់ផ្លូវបែកជាបួន បួងចង្កូតមិនទាន់ ជ្រុលទៅបុកទំលុះ ចូលហាងលក់ទូរស័ព្ទ
ភ្នំពេញៈ កាលពីវេលាម៉ោង១២ៈ២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ មានហេតុការណ៍ដ៏រន្ធត់មួយ ដោយ រថយន្តយីឌុបធុនយក្សមួយគ្រឿង ម៉ាក Hyundai ដែលគេដឹងថា បើកបរដោយបុរសម្នាក់ រួមជាមួយស្ត្រីម្នាក់ បានដឹកឥវ៉ាន់សំពីងសំពោងសង្ស័យដឹកលើសចំណុះ ខណះដល់ផ្លូវបែកជាបួនបួងចង្កូតមិនទាន់ជ្រុលទៅបុកទំលុះចូលហាងលក់ទូរស័ព្ទមួយកន្លែងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបណ្ដាលឲ្យម្ចាស់ហាង និងអ្នកបើកបររងរបួសនោះទេ ។

ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅត្រង់ចំណុចស្តុបចំការដូង តាមបណ្ដោយផ្លូវ២១៧ កែងនិងផ្លូវព្រៃសរ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុតែកុងឡាន បានទុករថយន្តចោលហើយគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ៕





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។