លោកស្រួយ ជាអ្នកណា? ហេតុអីបានជាកាងហ្គេមបាញ់ត្រី៤ទីតាំងនៅស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលកំពុងបើកលេងទាំងថ្ងៃទាំងយប់ មិនខ្លាចលោកអធិការទើបឡើងកាន់តំណែងថ្មី និងលោកអភិបាលខណ្ឌសោះ !!
ស៊ីហៀង
- 777


ភ្នំពេញ ៖ តើមានអ្វីនៅពីក្រោយខ្នងលោក ស្រួយ ?ហើយតើលោកស្រួយ មានតួរនាទីអ្វីបានជាហ៊ានកាងហ្គេមបាញ់ត្រី នៅភូមិសាស្ត្រស្ទឹងមានជ័យចំនួន៤ទីតាំង ដូចជា ៖ទី១👉នៅចំណុចគោលស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់សទឹងមានជ័យ១ ដោយមានសញ្ញាសម្គាល់អក្សរ(S)

/ ទី២👉នៅចំណុចផ្លូវចូលទល់មុខសាលាជាស៊ីមសាមគ្គី ក្នុងសង្កាត់ស្ទឹងមានជ័យ១ ដោយមានសញ្ញាសម្គាល់អក្សរ(S) / ទី៣👉នៅចំណុចក្បែរវត្ដស្ទឹងមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យ១ ដោយមានសញ្ញាសម្គាល់អក្សរ(S)

និងទី៤👉នៅចំណុចភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ដោយមានសញ្ញាសម្គាល់អក្សរ(S) ។ ហើយទីតាំងហ្គេមបាញ់ត្រីទាំងនេះកំពុងបើកឲ្យអ្នកញៀនល្បែងចូលលេងយ៉ាងរលូន ហាក់បីដូចជាមិនញញើតនឹងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ជាពិសេសលោក ពេជ្រ កែវមុន្នី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងលោក ម៉េង វិមានតារា ដែលជាអធិការទើបតែឡើងកាន់តំណែងថ្មី បន្តិចសោះឡើយ ។

ប្រភពព័ត៌មានពីមន្ត្រីឋានៈតូច ដែលបម្រើការនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ បានលួចបង្ហើបថា ម្ចាស់ទីតាំងហ្គេមបាញ់ត្រីខាងលើនេះបើកដំណើរការយ៉ាងរលូនបានបែបនេះដោយសារមានអ្នករត់ការតាំងពីថ្នាក់ប៉ុស្ដិ៍ថ្នាក់ខណ្ឌ រួមទាំងអាវុធហត្ថខណ្ឌទៀតផង ទើបទីតាំងនេះហ៊ានបើកមិនខ្លាចអ្វីសោះ ។ ដោយឡែកអ្នកកាងហ្គេមបាញ់ត្រីនេះ ក៏មានគេបង្ហើបថា ឈ្មោះ ស្រួយ តែមិនដឹងថារូបគេមានអំណាច ឬជាអ្នកណានោះដែរ ។

ដោយឡែកទីតាំងទាំងនេះសុទ្ធសឹងជាកន្លែងបង្កភាពអសន្តិសុខក្នុងសង្គម ធ្វើឲ្យមានបទល្មើសកើតមានជារៀងរាល់ថ្ងៃ និងអាចជាកន្លែងបង្កប់នូវល្បែងសុីសងច្រើនប្រភេទ ដូចជា ប្រើប្រាស់គ្រឿងញៀន ទទួលផលចោរកម្ម និងហ៊ានសុីសងលុយកាក់ជាច្រើននៅទីនោះផងដែរ ហើយបច្ចុប្បន្ននេះ គេក៏សង្កេតឃើញមានបទល្មើសជាច្រើននៅក្នុងរាជធានីភ្នំពេញ ដូចជា គាស់ផ្ទះ លួច ឆក់ ប្លន់ នូវទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើនផងដែរ ។

គួរំលឹកថា នៅពេលកន្លងទៅ សម្ដេច ក្រឡាហោម សខេង ធ្លាប់ចេញ បទបញ្ជាឲ្យ សមត្ថកិច្ច អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវតែបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទឲ្យបាន នៅគ្រប់បណ្ដាខេត្តក្រុងទូទាំងប្រទេស និងគ្រប់ខណ្ឌទាំងអស់ទូទាំងរាជធានីភ្នំពេញ តែបទបញ្ជារបស់ សម្ដេច ក្រឡាហោម បែជាសាបរលាបទៅវិញ ដោយសារតែអាជ្ញាធរនិងសមត្ថកិច្ចមិនអនុវត្តតាម។

សូមបញ្ចាក់បន្ថែមទៀតថា ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញបានដាក់ដាក់បទបញ្ជាយ៉ាងមឺងម៉ាត់ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ខណ្ឌនៅក្នុងរាជធានី ភ្នំពេញ ត្រូវតែបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទអោយអស់។ប៉ុន្តែអាជ្ញាធរ មានសមត្ថកិច្ច​ខណ្ឌមានជ័យ​ មិនហ៊ានបង្ក្រាប ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងនេះឡើយប្រហែលជាខ្លាចឥទ្ឋិពលម្ចាស់ហ្គេមហើយមើលទៅ​ ។

ពាក់ព័ន្ធនិងព័ត៌មានខាងលើនេះក្រុមការងារKhmer News មិនអាចសុំការបំភ្លឺពីម្ចាស់ទីតាំង ក៏ដូចជាលោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ នឹងលោក ម៉េង វិមានតារា ដែលជាអធិការខណ្ឌមានជ័យ បាននោះទេ ហើយក្រុងការងារយើងខ្ញុំរង់ចាំការបំភ្លឺពីបញ្ហានេះជានិច្ច ៕