មហាជនរង់ចាំមើលថា តើលោកអធិការខណ្ឌមានជ័យទើបឡើងកាន់តំណែងថ្មីនេះ និងលោកអភិបាលខណ្ឌ អាចបង្ក្រាបហ្គេមបាញ់ត្រី៤ទីតាំងនៅស្ទឹងមានជ័យបានឬទេ ?ខណះមានលោកស្រួយម្នាក់កំពុងតែកាងនៅពីក្រោយខ្នង..!!
ស៊ីហៀង
-

ភ្នំពេញ ៖ តើមានអ្វីនៅពីក្រោយខ្នងលោក ស្រួយ ?ហើយតើលោកស្រួយ មានតួរនាទីអ្វីបានជាហ៊ានកាងហ្គេមបាញ់ត្រី នៅភូមិសាស្ត្រស្ទឹងមានជ័យចំនួន៤ទីតាំង ដូចជា ៖ទី១?នៅចំណុចគោលស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់សទឹងមានជ័យ១ ដោយមានសញ្ញាសម្គាល់អក្សរ(S)

/ ទី២?នៅចំណុចផ្លូវចូលទល់មុខសាលាជាស៊ីមសាមគ្គី ក្នុងសង្កាត់ស្ទឹងមានជ័យ១ ដោយមានសញ្ញាសម្គាល់អក្សរ(S) / ទី៣?នៅចំណុចក្បែរវត្ដស្ទឹងមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យ១ ដោយមានសញ្ញាសម្គាល់អក្សរ(S)

និងទី៤?នៅចំណុចភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ដោយមានសញ្ញាសម្គាល់អក្សរ(S) ។ ហើយទីតាំងហ្គេមបាញ់ត្រីទាំងនេះកំពុងបើកឲ្យអ្នកញៀនល្បែងចូលលេងយ៉ាងរលូន ហាក់បីដូចជាមិនញញើតនឹងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ជាពិសេសលោក ពេជ្រ កែវមុន្នី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងលោក ម៉េង វិមានតារា ដែលជាអធិការទើបតែឡើងកាន់តំណែងថ្មី បន្តិចសោះឡើយ ។

ប្រភពព័ត៌មានពីមន្ត្រីឋានៈតូច ដែលបម្រើការនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ បានលួចបង្ហើបថា ម្ចាស់ទីតាំងហ្គេមបាញ់ត្រីខាងលើនេះបើកដំណើរការយ៉ាងរលូនបានបែបនេះដោយសារមានអ្នករត់ការតាំងពីថ្នាក់ប៉ុស្ដិ៍ថ្នាក់ខណ្ឌ រួមទាំងអាវុធហត្ថខណ្ឌទៀតផង ទើបទីតាំងនេះហ៊ានបើកមិនខ្លាចអ្វីសោះ ។ ដោយឡែកអ្នកកាងហ្គេមបាញ់ត្រីនេះ ក៏មានគេបង្ហើបថា ឈ្មោះ ស្រួយ តែមិនដឹងថារូបគេមានអំណាច ឬជាអ្នកណានោះដែរ ។

ពាក់ព័ន្ធនិងព័ត៌មានខាងលើនេះក្រុមការងារKhmer News មិនអាចសុំការបំភ្លឺពីម្ចាស់ទីតាំង ក៏ដូចជាលោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ នឹងលោក ម៉េង វិមានតារា ដែលជាអធិការខណ្ឌមានជ័យ បាននោះទេ ហើយក្រុងការងារយើងខ្ញុំរង់ចាំការបំភ្លឺពីបញ្ហានេះជានិច្ច ៕