អភិបាលខណ្ឌដង្កោ ដឹកនាំកម្លាំងចុះពិនិត្យគម្រោងស្ថាបនាផ្លូវបេតុងថ្មី០១ខ្សែ ប្រវែង៣៦៦ម៉ែត្រ នៅសង្កាត់ពងទឹក
វាសនា
- 709

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យគម្រោងស្ថាបនាផ្លូវបេតុងថ្មី ០១ខ្សែ ប្រវែង ៣៦៦ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតក្នុងភូមិព្រៃកីគ សង្កាត់ពងទឹក។

លោកអភិបាលបានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងពីរ តែងបានគិតគូរ និងយកចិត្តទុកដាក់ដល់ការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគគិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោកអភិបាលបានលើកឡើងថា ផ្លូវបេតុងថ្មី០១ខ្សែ នេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ការប្រកបមុខរបរ និងសោភណ្ឌភាព ក្នុងការរស់នៅផងដែរ។

បងប្អូនប្រជាពលរដ្ឋ បានធ្វើការសាទរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសអជ្ញាធរមូលដ្ឋាន ដែលបានគិតគូរ និងយកចិត្តទុកដាក់ដល់ការលំបាករបស់ពួកគាត់ និងបានធ្វើការអភិវឌ្ឍន៍មូលដ្ឋានបានរីកចម្រើន៕