ឆេះទៀតហើយ...! ផ្ទះ២ខ្នងក្នុងខេត្តព្រៃវែង ត្រូវអគ្គីភ័យឆាបឆេះគ្មានសល់ ដោយសរុបទឹកប្រាក់អស់.....!
វាសនា
- 1604

ខេត្តព្រៃវែងៈ កាលពីវេលាម៉ោង១១ៈ៣០នាទី យប់នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិប្រស្រែមុខ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ  នេះបើយោងតាមនគរបាលបង្ការពន្លត់អគ្គិភ័យ បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះទាំង២នាក់៖១-ឈ្មោះ សឹម សារ៉ាន់ ភេទប្រុស អាយុ៣៩ឆ្នាំ ផ្ទះកន្តាំង ពីរខ្នង ប្រក់ក្បឿង មានទំហំ ៦x៧ ម៉ែត្រ ,២-ឈ្មោះ ជុំ ម៉ៅ ភេទប្រុស អាយុ៥៨ឆ្នាំ ផ្ទះកន្តាំង ពីរខ្នង ប្រក់ក្បឿង មានទំហំ ៦x៧ ម៉ែត្រ ។

នគរបាលបានបន្តទៀតថា ទ្រព្យសម្បត្តិដែលត្រូវបាត់បង់រួមមាន៖ ផ្ទះ២ខ្នង បើគិតជាទឹកប្រាក់ចំនួន ១២០,០០០,០០០៛,ថវិកា ១,០០០,០០០៛,មាស១តម្លឹងប្រាំបីជី និង ផ្លាកទីន៥ជី គិតជាទឹកប្រាក់ចំនួន៖ ១០,៨០០,០០០ ៛, ស្រូវ១តោន ស្មើនឹង១,០០០,០០០៛ ,សំលៀកបំពាក់ មួយចំនួនស្មើនឹង ២,០០០,០០០៛,គ្រែ២/តុ១/ទូ ២ស្មើនឹង ១,០០០,០០០៛,ទូរទស្សន៍៣គ្រឿង ស្មើនឹង៦៦០,០០០៛ ។

សរុបទ្រព្យសម្បត្តិរួម ដែលត្រូវបាត់បង់មានចំនួន៖ ១៣៦,៤៦០,០០០៛ (មួយរយសាមសិបប្រាំមួយលាន សែសិបប្រាំមួយម៉ឺនរៀល ) ។ មូលហេតុដែលបណ្តាល ឲ្យកើតមានគ្រោះអគ្គិភ័យនេះកើតឡើង មកពីទុស្សេខ្សែចរន្តអគ្គិសនី ។ កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យបានរថយន្ត ជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ មិន ឲ្យភ្លើងឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ។កម្លាំងជួយអន្តរាគមន៍ បានបាញ់ទឹកពន្លត់ភ្លើងអស់៦រថយន្ត ទើបបានភ្លើងរលត់ ៕