តំបន់មួយចំនួន ក្នុងខេត្តរតនគិរី ត្រូវបានដាច់ភ្លើងប្រើប្រាស់ ដោយសារប្រជាពលរដ្ឋកាប់ដើមឈើរលំសង្កត់លើខ្សែបណ្តាញតង់ស្យុងមធ្យម (MV)
-

រតនគិរី: កាលពីវេលាម៉ោង៦ៈ០០នាទីល្ងាច ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នៅតំបន់មួយចំនួនស្ថិតនៅភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង។ ឃុំសាមគ្គីឯកភាព ស្រុកអូរជុំ និងឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី មានករណីដាច់ចរន្តអគ្គិសនី ដោយសារប្រជាពលរដ្ឋកាប់ដើមឈើរលំសង្កត់លើខ្សែបណ្តាញតង់ស្យុងមធ្យម (MV)។ ហើយនៅពេលនេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ៩ៈ០០នាទីយប់។

អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ ៕