ឆ្ងាញ់ពិសា ហើយទទួលបានរង្វាន់ទៀត! អូអ៊ិឈិ តែបៃតងលេខ១ នៅកម្ពុជា រកឃើញអ្នកឈ្នះរង្វាន់ ៨នាក់ ពីកម្មវិធី “អូអ៊ិឈិ បើកគំរបក្លាយជាអ្នកមាន” ដែលមានរង្វាន់សរុប ២,៥០០ លានរៀល
សីហា
-

ភ្នំពេញ៖ ពិសារតែបៃតង “អូអ៊ិឈិ” ទទួលបានភាពស្រស់ស្រាយ ហើយមានភាពឆ្ងាញ់ពិសា ជាពិសេសតែបៃតង “អូអ៊ិឈិ” នៅតែបន្តផ្ដល់ជូននូវកម្មវិធី “អូអ៊ិឈិ បើកគំរបក្លាយជាអ្នកមាន” ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលមានតម្លៃសរុបជាង ២,៥០០ លានរៀល ក្នុងនោះរួមមានរថយន្ត Ford Ranger XLT តម្លៃ ១៨០លានរៀល, សាច់ប្រាក់សុទ្ធ ១០លានរៀល, ម៉ូតូ Honda Zoomer X តម្លៃ ៨.៦លានរៀល និងតែបៃតងអូអ៊ិឈិ ១ដប រាប់លានដបទៀតផង។

គួររំលឹកផងដែរថា កាលពីថ្មីៗនេះ អតិថិជនរបស់តែបៃតង “អូអ៊ិឈិ” ជាច្រើនអ្នក បានឈ្នះរង្វាន់ធំ ពីតែបៃតង អូអ៊ិឈិ រួចមកហើយ។ ក្នុងនោះដែរ ក្រុមហ៊ុនតែបៃតង “អូអ៊ិឈិ” មានមោទនភាពបំផុត សូមធ្វើការប្រកាសអ្នកឈ្នះរង្វាន់ចុងក្រោយចំនួន ៨ នាក់ មកពីខេត្តនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានឈ្នះរង្វាន់ធំបំផុត នោះគឺរង្វាន់រថយន្តម៉ាក Ford Ranger XLT ដែលមានតម្លៃ ១៨០លានរៀល, អ្នកឈ្នះទឹកប្រាក់សុទ្ធ ១០លានរៀល ចំនួន៥នាក់ និងអ្នកឈ្នះរង្វាន់ម៉ូតូ Honda Zoomer X ចំនួន ២នាក់ ពីកម្មវិធី “អូអ៊ិឈិ បើកគំរបក្លាយជាអ្នកមាន” ។

លោកស្រី Suporn Denpaisarn អនុប្រធានផ្នែកពាណិជ្ជកម្មអន្តរជាតិ របស់ក្រុមហ៊ុន អូអ៊ិឈិត្រេឌីង ខូអិលធីឌី ប្រទេសថៃ រួមជាមួយលោក សុង សាកលី នាយកផ្នែកលក់និងទីផ្សារ បានចូលរួមផ្ដល់កិត្តិយស ក្នុងការប្រគល់រង្វាន់ធំដ៏បំផុតជូនអតិថិជន នោះគឺរថយន្ត Ford Ranger XLT ដែលមានតម្លៃរហូតដល់ទៅ ១៨០លានរៀល ជូនដល់លោកស្រី ឆាយ ហៀប ជាកម្មករឡឥដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត មានទីលំនៅក្នុងខេត្តកំពង់ឆ្នាំង។

លោកស្រី ឆាយ ហៀប បានរៀបរាប់ពីអារម្មណ៍របស់ខ្លួន ដែលបានឈ្នះរង្វាន់ធំថា៖ “ខ្ញុំគ្រាន់តែទិញ តែបៃតង “អូអ៊ិឈិ” រសជាតិដែលខ្ញុំចូលចិត្ត មួយដបដើម្បីផឹកនៅពេលសម្រាក់។ នៅពេលដែលខ្ញុំបើកគំរបតែបៃតង “អូអ៊ិឈិ” ភ្លាមនោះ ខ្ញុំបានមើលឃើញរង្វាន់ធំរថយន្ត Ford Ranger XLT នៅក្រោមគំរបដប។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និងរំភើបខ្លាំងមែនទែន... ខ្ញុំពិតជាមិនអាចពន្យល់ពីអារម្មណ៍មួយនេះបានទេ។ ខ្ញុំមិនដែលរំពឹងថា ខ្ញុំអាចមានឱកាសឈ្នះរង្វាន់ធំ ពីតែបៃតង “អូអ៊ិឈិ” ទាល់តែសោះ។ សូមអរគុណច្រើន ដល់តែបៃតង “អូអ៊ិឈិ” ដែលបានផ្តល់ឱកាសផ្លាស់ប្តូរជីវិតប្រចាំថ្ងៃរបស់ខ្ញុំ"។

បន្ថែមពីនេះទៅទៀត តែបៃតង “អូអ៊ិឈិ” ក៏បានផ្ដល់រង្វាន់ដល់អ្នកឈ្នះរង្វាន់ចំនួន ៧ នាក់ផ្សេងទៀតដូចខាងក្រោម៖

អ្នកឈ្នះរង្វាន់ ១០ លានរៀល រួមមាន៖

ទី១. លោក ភីម វន មកពីខេត្តព្រៃវែង

ទី២. លោកស្រី ឯម ចន្ទ្រា មកពីខេត្តកណ្ដាល

ទី៣. លោក មាន អ៊ាង មកពីខេត្តកំពង់ឆ្នាំង

ទី៤. អ្នកស្រី គ្រី ចន្លី មកពីខេត្តកណ្ដាល

ទី៥. លោក អ៊ុន ដារ៉ា មកពីខេត្តព្រៃវែង

និងអ្នកឈ្នះរង្វាន់ម៉ូតូ Honda Zoomer X ដែលមានតម្លៃ ៨.៦លានរៀល រួមមាន៖

ទី៦. លោកស្រី ខែត្រ សុខា មកពីខេត្តព្រៃវែង

ទី៧. លោកស្រី ឡាច បូ មកពីខេត្តកំពង់ធំ

លោកស្រី Suporn Denpaisarn បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំង និងអបអរសាទរចំពោះអ្នកឈ្នះរង្វាន់ទាំង ៨ នាក់ចុងក្រោយរបស់យើង ដែលបានឈ្នះរង្វាន់ធំ និងរង្វាន់ជាច្រើនផ្សេងទៀតពីកម្មវិធី “អូអ៊ិឈិ បើកគំរបក្លាយជាអ្នកមាន” ។ យើងនឹងបន្តផ្ដល់ជូនអតិថិជនរបស់យើង នូវបទពិសោធន៍គួរឲ្យចាប់អារម្មណ៍របស់ អូអ៊ិឈិ ដែលជាតែបៃតងលេខ ១ នៅកម្ពុជា។ អតិថិជន មិនត្រឹមតែទទួលបាននូវសុខភាពល្អ ពីអត្ថប្រយោជន៍របស់តែបៃតងប៉ុណ្ណោះនោះទេ ថែមទាំងអាចទទួលបាននូវភាពរីករាយ ក្នុងការឈ្នះរង្វាន់រាប់លានរៀល ពីកម្មវិធីផ្ដល់រង្វាន់របស់តែបៃតង អូអ៊ិឈិ ផងដែរ។

លោក សុង សាកលី នាយកផ្នែកលក់និងទីផ្សារ បានបន្ថែមថា៖ "យើងមានចិត្តសប្បាយរីករាយ ក្នុងការបង្កើតកម្មវិធីដ៏គួរឱ្យរំភើបមួយនេះ។ យើងនឹងបន្តផ្តល់ជូនរង្វាន់ដល់អតិថិជនរបស់យើងបន្តទៀត ដើម្បីលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា នូវរសជាតិ និងបទពិសោធន៍ផ្សេងៗគ្នា នៃតែបៃតង។ យើងសង្ឃឹមថា អ្នកគាំទ្ររបស់យើង នឹងរីករាយក្នុងការចូលរួមកម្មវិធីឈ្នះរង្វាន់របស់យើង កាន់តែច្រើនបន្ថែមទៀត"។

លោក សុង សាកលី បានបន្ថែមទៀតថា៖ កម្មវិធី “អូអ៊ិឈិ បើកគំរបក្លាយជាអ្នកមាន” ជាឪកាស សម្រាប់អតិថិជន ដើម្បីឈ្នះរង្វាន់ ពីតែបៃតង "អូអ៊ិឈិ" រាប់រយរង្វាន់ដែលកំពង់រង់ចាំលោកអ្នក។ អ្នកអាចក្លាយជាម្ចាស់រង្វាន់បានយ៉ាងងាយស្រួល ដោយលោកអ្នកគ្រាន់តែទិញ តែបៃតងណាមួយដែលអ្នកចូលចិត្ត ហើយបើកនូវគម្របដប ពិនិត្យក្រោមគំរបដប នោះលោកអ្នកអាចក្លាយជាអ្នកឈ្នះរង្វាន់បន្ទាប់ ពីក្រុមហ៊ុន“អូអ៊ិឈិ បើកគំរបក្លាយជាអ្នកមាន” ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ Oishi Drink Station ឬតាមហ្វេសប៊ុករបស់យើង: https://www.facebook.com/OishiCambodia/។ សូមហៅទូរស័ព្ទមកលេខ 015 691 555/015 693 555 ប្រសិនបើអ្នកត្រូវរង្វាន់ធំ៕