កុំលេងសើច.!! នារីស្រីស្រស់ម្នាក់ បើករថយន្តស៊េរីទំនើប បុកទ្រូងផ្លូវបាក់អស់១កង់ ឯរថយន្តដាច់ការឡេរខ្ទេចពីមុខ
-

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយរថយន្តឡិចសុីសស៊េរីទំនើបមួយគ្រឿងដែលបើកបរដោយនារីម្នាក់បោះពួយក្នុងល្បឿនលឿន ហើយជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់ខ្ទាតចេញពីជួរ ចំណែករថយន្តបង្កបែកកង់ដាច់កាឡែខាងមុខទៅលេងរួច ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងនិងផ្លូវ១០៥ ជាប់និងរបងសាលាយុគន្ធរ ក្នុងសង្កាត់បឹងកែងកង២ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតគេឃើញនារីម្នាក់បើករថយន្តមួយគ្រឿងម៉ាក ឡិចសុីសNX-200t ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BC-2228 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លីវបាក់អស់១កង់ខ្ទាតចេញពីរជួរចំណែករថយន្តបង្កមិនអស់ល្បឿនបានជ្រុលទៅមុខប្រមាណជា២០ម៉ែត្របែកកង់ដាច់កាឡែខាងមុខខាងឆ្វេងទៅលេងរួច ចំណែម្ចាស់រថយន្តបង្ក បានបើកទ្វារគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕