បន្ទាប់ពីខ្ញុំបានបញ្ចប់កិច្ចប្រជុំប្រចាំខែ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខ្ញុំក៏ប្រញាប់ទៅសួរសុខទុក្ខមន្រ្តីនគរបាលដែលល្បាតនាពេលយប់ ត្រូវបានគេបង្កហិង្សាចេតនាយ៉ាងធ្ងន់ធ្ងរ ហេីយខ្ញុំបានផ្តល់ថវិការចំនួន3,500,000 ៛ (បីលានប្រាំសែនរៀល) និងសម្ភារះមួយចំនួន ដើម្បីលើកទឹកចិត្តដល់កងកម្លាំង ដែលបានលះបង់កម្លាំងកាយចិត្ត ការពារសន្តិសុខជូនពលរដ្ឋពេលយប់។

✳️នៅថ្ងៃទី៣ ខែឧសភាឆ្នាំ២០១៩ វេលាម៉ោង ១ និង៣០ នាទីនៅចំណុចផ្លូវ ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ មានករណីហិង្សាដោយចេតនា មកលើសមត្ថកិច្ច ដែលបង្កឡើង ដោយជន សង្ស័យ៤ នាក់ស្លៀកពាក់ស៊ីវិលប្រដាប់ដោយដំបងដុំថ្ម។
-ជនសង្ស័យទី១ ឈ្មោះ ផាន ស្រៀង ភេទប្រុសអាយុ២៥ ឆ្នាំមុខរបរជាងដែកស្នាក់នៅផ្ទះជួលលូប្រាំ។
-ជនសង្ស័យទី២ឈ្មោះ ថាន វិស្រូ អាយុ២៧ឆ្នាំ មុខរបរកម្មករលក់គ្រឿងរថយន្ត ស្នាក់នៅម្តុំលូប្រាំ។
-ជនសង្ស័យទី៣ឈ្មោះ ចាន់ ចាវ ២៥ ឆ្នាំមុខរបរបម្រើការនៅហាងខារ៉ាអូខេផ្លូវ ២០០៤ ។
-ជនសង្ស័យទី៤ ឈ្មោះ ផូ ហឿន ភេទប្រុសអាយុ២១ ឆ្នាំមុខរបរបម្រើការនៅហាងខារ៉ាអូខេផ្លូវ ២០០៤ ។
-ជនរងគ្រោះទី១មានឈ្មោះ លីន ឃឿន ភេទប្រុសអាយុ២៧ ឆ្នាំមុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ(រងរបួសបាក់ក្តោងច្រមុះ និងត្រូវរបួសក្បាលពីក្រោយ)
-ជនរងគ្រោះទី២ឈ្មោះ ភួងចាន់ណាអាយុ២៦ ឆ្នាំមុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ
(រងរបួសត្រូវស្មងជើង)

-បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់អោយផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនិតិវិធី។














