ហ្វេសបុកៈ កាលពីថ្មីនេះ មានគណនីហ្វេសបុករបស់ បងស្រីម្នាក់ មានឈ្មោះ M'dam Ly ប្រាប់រឿងរ៉ាវនិងល្បិចបោកប្រាស់លុយរបស់ឈ្មោះ Hun Nic ដែលយកឈ្មោះរបស់ឯកឧត្តម ហ៊ុន ជា បោកគេឯងថាជាកូន ដោយមានអ្នកខ្លះចាញ់បោកអស់ ៥០០០០ដុល្លារ ដល់៦០០០០ដុល្លារឯណោះ។

សោយក្នុងសារនោះ បានសរសេរថា Hun Nic ខ្ញុំមិនដឹងអ្នកជាកូនលោកធំណាទេ ហើយធំបែបណានោះដែរ ? តែខ្ញុំអោយចូលខ្លួនដោះស្រាយរឿងដែរ និចបានធ្វើ មកកាន់ខ្ញុំគ្មានអ្នកណាហ៊ានធ្វើអីនិចឯងទេ ព្រោះនិចខ្សែធំវែង ចឹងខ្ញុំក៏មិនហ៊ាន តែនិចប្រាប់អោយផុស Facebook ទាក់ទងមកតប លេខខលមិនចូល ហើយផុសនេះ និចទេដែរមកផ្ទះខ្ញុំ ផ្ទះខ្ញុំសុំលុយថែមថា ទៅដោះស្រាយ តែឡូវមិនឃើញ ចឹងនិចអោយផុស ចឹងខ្ញុំផុសហើយណា រឿងជាច្រើនដែរនិចបានបោកគេ ជាច្រើន (កុំខឹង) (ចង់ដឹងរឿងច្បាស់ សូមបងប្អូនស៊ែរអោយគាត់បានដឹងផង)។

ក្រោយមកឯកឧត្តម ហ៊ុន ជា បានបដិសេធទាំងស្រុង ចំពោះការចេញផ្សាយព័ត៌មាន ក្នុងស្រុក ថាស្ត្រីម្នាក់ អួតថាខ្លួនជាកូនឯកឧត្ដម មិនមែនជាកូនរបស់លោក និងក៏មិនដែលស្គាល់បុគ្គលឈ្មោះ Hun Nic ដែល ហើយយកឈ្មោះរបស់ឯកឧត្តម ទៅបោកប្រាស់គេឯងថា ជាកូនរបស់ឯកឧត្តមនោះ។
















