ពេទ្យឈ្មោះដល់ក...លោកវិល្លាម មានប្រសាសន៍ថា ខ្លាចតែចេញពីពេទ្យព្រះពុទ្ធ ចូលវត្តព្រះពុទ្ធទេមេីលទៅ...
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើនបានធ្វើការចែករំលែក ជាបន្តគ្នា ក្រោយពីបានឃើញការចងស្លាកយីហោ ឈ្មោះថា "មន្ទីពេទ្យ ព្រះពុទ្ធ" ។


ភ្លាមនោះ ឯកឧត្តមវិល្លាម ប្រធានគណបក្សខ្មែរក្រោក  ដែលបច្ចុប្បន្នលោកបានស្វះស្វែងនៅក្នុងការជួយជនរងគ្រោះ រងគ្រោះអីបញ្ហាដីធ្លី ផងដែរ។ ក្រោយពីបានឃើញ ស្លាកយីហោភ្លាម​ លោកក៏បានបង្ហោះសារភ្លែតថា "ពេទ្យឈ្មោះដល់ក តែមិនដឹងមានស្តង់ដាឬអត់ ? ខ្លាចតែចេញពីពេទ្យព្រះពុទ្ធ ចូលវត្តព្រះពុទ្ធទេមេីលទៅ"។


បន្ទាប់ពីលោកបានបង្ហោះសារភ្លាមក៏មានអ្នកចូលមកខមិន ជាច្រើន​ មានអ្នកខ្លះថា "គេនាំយើងត្រាស់ដឹងហើយ ព្រះពុទ្ធមកចម្លងយើងហើយ ទុកដីផ្ទះអោយចិន ចំណែកយើង ទៅនៅជាមួយព្រះពុទ្ធ"។ មានម្ចាស់គណនីខ្លះបានបង្ហោះសារថា "ខ្ញុំថាមិនគួរយកពាក្យ*ព្រះពុទ្ធ*មកផ្សារភ្ជាប់ក្នុងន័យលេងសើចបែបនេះទេ សមត្ថកិច្ចពាក់ពន្ធ័ត្រូវពិនិត្យមើលផងកុំអោយខូចពូជខ្មែរ"។


ប្រភព៖ William Guang