បងប្អូនត្រូវតែដឹងសម្រាប់ការបរិភោគផ្លែឈើដែលជាគ្រឿងម្ជូរជាមួយអំបិលម្ទេសបុកតែម្ដង។ ជាការពិតណាស់នៅពេលដែលបងប្អូនបរិភោគស្វាយខ្ចីឬ ត្របែកជាមួយអំបិលម្ទេសហិរៗនឹងធ្វើឱ្យកាន់តែឆ្ងាញ់ញាំហេីយចង់ញាំទៀត។
បងប្អូនត្រូវដឹងថាអំបិលមិនបានបន្ថែមជីវជាតិពេលទទួលទានជាមួយគ្រឿងម្ជូរទាំងនេះឡើយ។ វាអាចជួយធ្វើឱ្យរសជាតិឆ្ងាញ់តែប៉ុណ្ណោះ ក្រៅពីនេះវាបែរជាអាចបង្កឲ្យកើតជំងឺផ្សេងៗជាពិសេសនោះ គឺលើសឈាមតែម្ដង។ប្រការដែលបរិភោគរស់ជាតិប្រៃនៃអំបិលច្រើនអាចធ្វើឲ្យញៀន ហើយការមានចំណង់ចង់បរិភោគវានឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការដែលទទួលទានប្រៃច្រើនពេកនេះវានឹងនាំឱ្យមានជម្ងឺ បេះដូង សរសៃឈាមខួរក្បាល និងជម្ងឺក្រលៀនជាដេីម។
ចំពោះចំណីអាហារប្រចាំថ្ងៃ មនុស្សយើងស្ទើរតែអាចទទួលបានជាតិអំបិលគ្រប់គ្រាន់ទៅហើយ។ ការដែលបរិភោគអំបិលបន្ថែមក្រៅជាមួយគ្រឿងម្ជូរ វាធ្វើឱ្យកម្រិតជាតិអំបិលលើសអ្វីដែលរាងកាយត្រូវការដោយមនុស្សពេញវ័យគួរញ៉ាំអំបិលតិចជាង ៣ ទៅ ៥ ក្រាមប៉ុណ្ណោះក្នុងពេលមួយថ្ងៃ។