សង្វែកខ្លាំងណាស់ ! ប្អូនស្រីរបស់ញុំបានស្លាប់បាត់បងជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ ?កាលពីព្រឹកមិញនេះ ហេតុអីទៅ តើហេតុអី ហេតុអីបានមកយកប្អូនស្រីញុំទៅវិញ?....
Panha
-

នៅព្រឹកថ្ងៃទី១​ ខែសីហា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងនៅភូមិ​គោអំពិល​ ឃុំអូរប្រាសាទ ​ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​  រវាងរថយន្តបុកជាមួយម៉ូតូបណ្តាលអោយសិស្សសាលាស្រីថ្នាក់ទី៩ម្នាក់បាត់បង់ជីវិតទាំងវ័យក្មេង។

នេះបេីយោងតាមប្រភពគណនីហ្វេសប៊ុកមានឈ្មោះ «Sokun Thea» បានបង្ហោះថា៖«មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​នៅ​ ភូមិ​គោអំពិល​ ឃុំអូរប្រាសាទ​ស្រុក​មង្គលបូរី​ខេត្ត​បន្ទាយមានជ័យ​ សូម​ជូន​ដំណឹង​ដល់​ក្រុម​គ្រួសារ​ប្អូន​ស្រី​រងគ្រោះ​ផង​ ព្រោះ​មិន​ទាន់​មាន​សាច់​ញាតិ​មកដល់កន្លែងកើតហេតុទេ​ នាងខ្ញុំ​សូម​អភ័យទោស​ចំពោះ​ការ​បង្ហាញ​រូប​ភាព​ ???(កន្លែង​កើត​ហេតុ​ ផ្លូវ​លេខ​62​ ផ្លូវ​អូរស្ងួតទៅរហាត់ទឹក)នាងខ្ញុំ​សូម​ចូល​រួម​រំលែក​ទុក្ខ​ផង​ ពេល​នេះ​ប្អូន​ស្រី​បាន​បាត់​បង់​ជីវិត​ហើយ​?»


យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុក​ «Jee Linh» ត្រូវជាសាច់ញាតិបានបង្ហោះថា៖​ «ព្រឹកមិញញុំបានទទួលទូរសព្ទ៌ម៉ាក់របស់ញុំញុំឆ្ងល់ថាតើហេតុអីបានម៉ាក់ញុំខលមកញុំធ្វើអីទាំងព្រឹកព្រលឹមបែបនេះ គាត់បានខលមកប្រាប់ដំណឹងមួយដល់ញុំ ហើយក្នុងនោះដែលវាគឺជាដំណឹងដ៏អាក្រក់បំផុតសម្រាប់ញុំ គឺ ប្អូនស្រីរបស់ញុំបានស្លាប់បាត់បងជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ ?កាលពីព្រឹកមិញនេះ ហេតុអីទៅ តើហេតុអី ហេតុអីបានមកយកប្អូនស្រីញុំទៅវិញ? នាងធ្វើអ្វីខុសទៅនាងបានសាងអីហេតុអីយកនាងទៅលឿនម្លេះនាងនៅក្មេងណាស់នាងមិនដឹងអីនោះទេ? នាងក៏មិនដែលធ្វើអ្វីខុសនោះដែលហេតុអីបានធ្វើដាក់នាងបែបនេះបងមិនជឿងនោះទេ ប្អូនធ្លាប់សុំអោយបងទិញហ្គីតាអោយបងមិនទាន់បានទិញអោយផងមិនបានទៅចោលវាចឹងមិចមិនចាំយកវាសិនក្រែងអូនស្រឡាញ់វាខ្លាំងណាស់មែនទេបងថាបងនឹងទិញអោយចាំបងមានលុយសិន តែពេលមានលុយតែគ្មានមនុស្សទៅវិញ? ហើយនៅសល់តែ5ថ្ងៃទៀតទេអូនចូលថ្នាក់ទី10ហើយ ?មិចបានមជ្ឈរាជមិនប្រណីអូនចឹង មិចបានកើតរឿងបែបនេះចំពោះគ្រួុសារញុំទៅវិញ អូនឈឺបីដងហើយក្នុងខែនេះតែអូននៅតែជាសះស្បើយចុះហេតុអីពេលនេះ បែរជាកើតរឿងបែននេះចំពោះអូនទៅវិញដឹងអត់ថាប៉ាលឺរឿងអូនហើយគាត់មានអារម្មណ៍យ៉ាងមិច គាត់មិនយាយគាត់មិនដើរ គាត់នៅស្ងៀមគាត់ធ្វើអីមិនកើតនោះទេ ដឹងអត់ថាគាត់ខួុចចិត្តខ្លាំងប៉ុន្នាពេលដឹងដំកូនស្រីខ្លូនថាត្រូវឡានបុកបែប ពេលបងដឹងទន់ដៃទន់ជើងធ្វើអីមិនកើតចាំអីមិនកើតមិនជឿគេប្រាប់នោះទេ វាលឿនខ្លាំងណាស់វាលឿនពិតមែន មិនប៉ុន្មាឆ្នាំទៀតទេពួុកយើងនឹងបានរស់នៅជូបជុំគ្រួុសារដូចគេដូចឯង បានញាំបាយជុំគ្នានឹងគ្រួុសារដូចគេ ពួុកយើងមិនធ្លាប់បានញាំបាយជុំគ្នានោះទេ តែពេលនេះត្រូវបាត់បង់សមាជិកម្នាក់ហើយ RIP ប្អូនស្រី បងសោកស្តាយខ្លាំងណាស់ សូមអូនទៅអោយបានសុខណាប្អូនស្រី????????????????»