កាន់តែក្តៅហើយ...លោក ហេង ឡុង លើកនេះមិនទទួលសំណងទេ ហើយក៏ចង់ឲ្យចំបុីខ្មៅមានយុត្តិធម៌ ដោយស្មើរភាពគ្នា ចំពោះជនដែលដៀលពូជសាសន៍ខ្មែរ...
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក​ ត្រូវបានកូនខ្មែរ បង្ហាញការមិនពេញចិត្តជាខ្លាំង ក្រោយពីត្រូវ បុរសម្នាក់ ដែលមានឈាមជ័រជាខ្មែរដូចគ្នា​ ដៀលសុទ្ធពូជខ្មែរមិនថ្លៃថ្នូរ ទៅដល់ទីណាលក់មុខទីនោះ ក្រោយពីបានបង្ហោះវិដេអូ របស់ក្រុមលោកឡេង ណាវ៉ាត្រា និងក្រុមតារាចម្រៀង មួយក្រុមដែលដឹកនាំដោយលោក ហេង ឡុង បានធ្វើដំណើរទៅសម្តែងជូនកូនខ្មែរនៅប្រទេសកូរ៉េ បានកម្សាន្តសប្បាយ និងរាំច្រៀងនៅទីនោះ។


ដោយឡែកនៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក​ ហេង ឡុង បានបង្ហោះសារយ៉ាងខ្លីថា​ "បងថា​ ខ្ញុំពិបាកទៀតហេីយ ខ្ញុំពិបាក​ អោយតែគ្រួសារសិល្បៈខ្មែរ ត្រូវបានការពារដោយតំលៃ​។ ប្តឹងលេីក​នេះ ជាយុទ្ធនាការលប់បំបាត់ពាក្យថា “ពូជខ្មែរ​ មិនថ្លៃថ្នូរ” សុំផ្តាំទៅវិញផង​ អត់ទទួលសំណងទេ​ ប៉ុន្តែអោយចំបុីខ្មៅមានយុត្តិធម៌ដោយស្មេីរភាព"។


យ៉ាងណាមិញ ក៏មានបងប្អូនខ្មែរជាច្រើន លើកឡើងថា មិនគួរឲ្យជាតិសាសន៍ខ្មែរ ឬពូជខ្មែរ ហ្សែនខ្មែរ មកដៀលពេញមាត់ ទាំងដែលខ្លួនឯង ជាជនជាតិខ្មែរ កូនខ្មែរ និងមានឈាមជ័រជាខ្មែរដូចគ្នានោះ។ រឿងបុគ្គលជាអ្នកធ្វើ មិនមែនមនុស្សទាំងអស់ សុទ្ធតែទៅធ្វើរឿងនេះនោះទេ បើលោកជាមនុស្សល្អមែន លោកគួរតែប្រាប់ដល់ពូកគាត់ មុននឹងធ្វើការបង្ហោះវិដេអូ និងហៅពូជខ្មែរបែបនេះ៕


ប្រភព៖ ហេង ឡុង