ជួយស៊ែរម្នាក់មួយមកបងប្អូន...វត្តមួយនៅខេត្តកំពង់ឆ្នាំង កំពុងដង្ហើយសូមជំនួយ ព្រោះព្រះសង្ឃមិនមានចង្ហាន់ឆាន់នោះទេ បងប្អូន...មានវិដេអូ
ស៊ីហៀង
-

នៅថ្ងៃនេះគឺជាថ្ងៃកាន់បិណ្ឌទីមួយ ដែលពុទ្ធបរិស័ទ ចំណុះជើងវត្ត និងបងប្អូន បាននាំគ្នាទៅវត្តអារាម ដើម្បីយកចង្ហាន់ ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្ត​ ដោយទឹកមុខញញឹមពព្រាយ និងដោយទឹកចិត្តជ្រះថ្លា ។ ដោយឡែក បើយើងងាកទៅមើលវត្តមួយនៅខេត្តកំពង់ឆ្នាំងវិញ ពិតជាគួរឲ្យខ្លោចចិត្តជាខ្លាំង ព្រោះថាគ្មានពុទ្ធបរិស័ទ និងញាតិញោមយកចង្ហាន់ទៅវត្តនោះទេ ឆ្នាំណាក៏ដូចឆ្នាំណាដែរ ពិតជាគួរឲ្យខ្លោចចិត្តណាស់។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ព្រះមហា ហឿម សុវណ្ណារ៉ា វត្តគិរីធម្មរាជ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យពុទ្ធបរិស័ទ មានការអាណិត និងខ្លោចចិត្តជាខ្លាំង។ នៅក្នុងហ្វេសប៊ុករបស់ព្រះតេជគុណ បានរៀបរាប់ថា "គួរអោយអាណិតវត្តគិរីធម្មរាជណាស់ កាន់បិណ្ឌគ្មានញោមៗមកទេ ឆ្នាំមុនក៏ចឹង ឆ្នាំនេះក៏ចឹង វត្តគិរីធម្មរាជ ភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុក រលាប្អៀ ខេត្កំពង់ឆ្នាំង 011444418/086444418 ?????14.09.2019??????"។ ព្រះតេជគុណ បានប្រាប់ឲ្យដឹងទៀតថា វត្តនេះ មិនមានវេនដូចវត្តផ្សេងៗទៀតទេ ហើយព្រះសង្ឃដែលលោកគង់នៅវត្តនោះ មានចំនួនជាង៣០ព្រះអង្គ និងគណកម្មការ៣ ទៅ៤នាក់ ប៉ុណ្ណោះ។


ដោយឡែកក៏មានបងប្អូនជាច្រើន តាមបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែក តៗគ្នា និងបង្ហាញការអាណិតអាសូរ យ៉ាងខ្លាំង ព្រោះថាមិនដឹងជាព្រះសង្ឃលោកនឹងបានអ្វីឆាន់ទេ បើគ្មានពុទ្ធបរិស័ទទៅវត្តអញ្ចឹងនោះ៕


មានវិដេអូៈ


ប្រភព៖ ព្រះមហា ហឿម សុវណ្ណារ៉ា វត្តគិរីធម្មរាជ