ក្តៅៗ ! លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហោះសារ ផ្ញើរជូនទៅ បងប្អូន LDP និងប្រជាជនខ្មែរទាំងមូលថា....(មានវិដេអូ)
ស៊ីហៀង
-

ដូចដែលបងប្អូនប្រិយមិត្តបានជ្រាបហើយថាវិវាទ រវាងពលករ និងក្រុមតារា ដែលបានកើតឡើងនៅឯព្រលានយន្តហោះម៉ាឡេស៊ី​ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩​ កើតឡើងដោយ​សារតែយុវជន​មួយក្រុម​ បានលួច​ថត​ពី​ទិដ្ឋភាពច្រៀងរាំ របស់មនុស្សក្នុងក្រុមអ្នកសិល្បៈ​ ដោយ​ដឹកនាំ​ដោយ​លោក​​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ រួមជាមួយលោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរទើបឈានដល់ការ ប្តឹងផ្តល់គ្នា។

យ៉ាងណាមិញ ឧកញ៉ា ឡេង ណាវ៉ាត្រា ភាគីទាំងសងខាងនេះមានកំហុសរៀងខ្លួន ដោយម្នាក់និយាយរិះគន់តិះដៀលនិងមើលងាយដល់ពូជខ្មែរទាំងមូល ហើយម្ខាងទៀតទៅនាំគ្នារាំច្រៀងប្រកាន់ប្រកិននៅប្រលានយន្តហោះ ដោយមិនមានភាពខ្មាស់អៀន ទើបជាហេតុនាំឲ្យជាតិសាសន៍ដ៏ទៃមើលងាយខ្មែរតាមរយៈសកម្មភាពទាំងនោះ។

ជាក់ស្តែងបើយោងទៅតាមគណនីហ្វេសប៊ុក ឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការបកស្រាយចំពោះហេតុការណ៍នៅក្នុងប្រលាននោះទាំងស្រុងថា " ខ្ញុំបាទ ឡេង ណាវ៉ាត្រា សូមធ្វើការបកស្រាយដោយក្តីគោរពជូនជ្រាបថា សកម្មភាពកាយវិការដែល ខ្ញុំបានចូលទៅនោះ ក្នុងគោលបំណងតែ១គត់គឺសូមរារាំង ការថតរបស់បងប្អូន នៅព្រលានអ៊ីនឆន ប្រទេស កូរ៉េ តែត្រូវបានបង ហេងឡុង រាំងដៃខ្ញុំ ហើយប្រពន្ធខ្ញុំក៏ទាញដៃខ្ញុំចេញព្រោះគាត់ខ្លាចឈ្លោះគ្នា ។ សូមគោរពអរគុណ?????បងប្អូនទាំងក្នុងនិងក្រៅប្រទេស…..។