កុំដាច់ចិត្តអូសរំលងអី ជួយស៊ែរម្នាក់១បានទេ ! អ្នកគ្រូបង្រៀងម្នាក់នេះ កំពុងតែត្រូវការជំនួយជាបន្ទាន់ ដើម្បីវះកាត់ មហារិកអញ្ចាញធ្មេញ អាណិតអ្នកគ្រូណាស់...
ស៊ីហៀង
-

នៅលើបណ្តាញសង្គហ្វេសប៊ុកបានធ្វើការចែករំលែកជាច្រើនដងនៅរូបភាពរបស់អ្នកគ្រូម្នាក់ដែលកំពុងតែត្រូវការជំនួយ ដើម្បីធ្វើការវះកាត់ជំងឺមហារីកអញ្ចាញធ្មេញ របស់អ្នកគ្រូ ហើយអ្នកគ្រូគាត់មិនមានចំណូលឬថវិការក្នុងការវះកាត់ទេ ដោយធ្លាក់ខ្លួនឈឺមិនអាចប្រកបការងារអ្វីបាន។

ដោយឡែកបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Seyla Sour បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា " ពេលនេះអ្នកគ្រូ ហាច សុណា កំពុងត្រូវការជំនួយជាខ្លាំងសម្រាប់ការវះកាត់មហារីកអញ្ចាញធ្មេញ។ គាត់មិនមានចំណូលឬថវិការក្នុងការវះកាត់ទេ ដោយធ្លាក់ខ្លួនឈឺមិនអាចប្រកបការងារអ្វីបាន។

ក្នុងនាមជាមិត្តធ្លាប់រួមការងារជាមួយគាត់ នាងខ្ញុំបានរៀបចំការប្រមូលមូលនិធិ និង គៀគរថវិការដើម្បីជួយគាត់ ដូចនេះបើបងប្អូនមានសទ្ធាចង់ជួយគាត់សូមឆាតមកនាងខ្ញុំផ្ទាល់ឬតាមរយះលេខទូរសព្ទ 089853825 ការជួយរបស់បងប្អូនម្នាក់បន្តិចៗ អាចប្រមូលផ្តុំជួយគាត់បាន សូមមេត្តាជួយគាត់ទាំងអស់គ្នាផង។