នោះត្រៀមខ្លួនឲ្យហើយទៅ...លោក វិល្លាម ថា លោក ឈួរ ច័ន្ធឌឿន អភិបាលខេត្តកំពង់ឆ្នាំង លេបយកដីរដ្ឋ ដីបន្ទាយទាហាន ៨ កន្លែង មកធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួន
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក វិល្លាម ដែលជាប្រធានគណបក្សខ្មែរក្រោក បានបង្ហោះសារលើថា "ដីរដ្ឋ ដីបន្ទាយទាហាន ៨ កន្លែង ត្រូវបានលោក ឈួរ ច័ន្ធឌឿន អភិបាលខេត្តកំពង់ឆ្នាំង លេបយកមកធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួន

ក្រោយសមាជិកឧត្តមក្រុមប្រឹក្សាប្រតិភូខ្មែរក្រោកបេីកការស៊េីបអង្កេត២ខែកន្លងមក យេីងបានពិនិត្យឃេីញបញ្ហាស្មោគគ្រោកថ្មីៗបន្ថែមទៀតដែលកំពុងសំងំក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់ពីករណីមុនយេីងខ្ញុំបានស្រាវជ្រាវរកឃេីញ ម្ដងហេីយចំពោះភាពមិនប្រក្រតីនៃការយកដីអនុក្រឹត្យ របស់រដ្ឋាភិបាលត្រូវប្រទានកម្មដល់ពលរដ្ឋទៅអោយក្រុមហ៊ុនឯកជនដោយចេញប្លង់ទាំងខុសនីតិវិធី ! ករណីមុនគឺបន្ទាប់ពីយេីងខ្ញុំរាយការណ៍ផ្ទាល់ជូនសម្ដេចតេជោ រាជរដ្ឋាភិបាលក៏ដាក់វិធានការចេញ សជណ លេខ ១២៩៦ អោយពិនិត្យសាជាថ្មី។


បច្ចុប្បន្នសមាជិកឧត្តមក្រុមប្រឹក្សាគណបក្សខ្មែរក្រោកបានរកឃេីញទៀតថា មានដីរដ្ឋជាច្រេីនកន្លែងដែលលោក ឈួរ ច័ន្ទឌឿន បានយកមកធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួន ក្នុងនោះមាន ដី៨ទីតាំងជាដីអតីតតារាងបាល់ ដីបន្ទាយទាហាន ដែលឋិតក្នុងស្រុកទឹកផុសហេីយដីទាំងអស់សុទ្ធសឹងជាដីរបស់រដ្ឋហេីយក្នុងចំណោមដី ៨ទីតាំង មាន៧ទីតាំងជាដីឃុបឃិតធ្វេីប្លង់រឹងរួច និងបានលក់មួយទីតាំងអោយជនឈ្មោះ អ៊ុក រស់ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ឆ្នាំង ក្នុងចំណោមដីមានប្លង់រឹងទាំង៧គឺរួមមាន

1៖ លេខប័ណ្ណ 1776 ទំហំ 3.0058ហិចតា(ដីដូរជាមួយបន្ទាយវរះសេនាតូចលេខ១ )

2៖ លេខប័ណ្ឌ 566ទំហំ 0.1157 ហិចតា

3៖ លេខប័ណ្ណ 567ទំហំ 0.1490 ហិចតា

4៖ លេខប័ណ្ឌ 1402 ទំហំ 0.7291 ហិចតា (ទីតាំងនេះបច្ចុប្បន្នជួលអោយក្រុមហ៊ុន ធ្វើផ្លូវលេខ53)

5៖ លេខប័ណ្ណ 1414ទំហំ 0.2642 ហិចតា(ដីនេះជាដីបាសាំងទឹករបស់កងទ័ពបច្ចុប្បន្នបានលក់ឲ្យទៅលោក អ៊ុក រស់ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តកំពង់ឆ្នាំងបាត់ទៅហើយ ។

6៖ លេខប័ណ្ណ1399ទំហំ0.1527 ហិចតាដីនេះជាប់ផ្លូវរថភ្លេីង 7៖ លេខប័ណ្ណ 1384 ទំហំ 12801ម៉ែតការ៉េ ដីអតីតតារាបាល់ ទាត់។


សរុបដីចំនួន 7 បណ្ណ័ខាងលេី របស់លោកចៅហ្វាយខេត្តគឺមាន ទំហំ 56966ម៉ែតការ៉េជាង5ហិកតា។ដោយមិនទាន់គិតមួយប្លង់ជិតធានាគារអេស៊ីលីដា។


យេីងខ្ញុំសូមបញ្ជាក់ជូនថា ដី៨ទីតាំងនេះ ដែលជាដីរបស់រដ្ឋនេះគឺយេីងខ្ញុំមាន ឯកសារ ភស្តុតាង គតិយុត្តិ គ្រប់គ្រាន់សម្រាប់រៀបចំជារបាយការណ៍បញ្ជូនទៅប្រមុខរាជរដ្ឋាភិបាល ដោយមិនបានបូកបញ្ចូលជាមួយដី២០ទីតាំងផ្សេងទៀតនៅតំបន់ព្រៃលិចទឹក តំបន់ត្រីពង និងក្នុងទីរួមខេត្តដែលជាដីរដ្ឋនោះទេ ព្រោះខណៈនេះយេីងខ្ញុំកំពុងបន្តស្រាវជ្រាវស៊េីបអង្កេតបន្ថែមទៀត ។


យេីងខ្ញុំសង្ឃឹមថា បណ្ដាមន្ត្រីទាំងអស់ដែលរាជរដ្ឋាភិបាលប្រគល់អំណាចអោយធ្វេីជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការបំរេីពលរដ្ឋ សូមមេត្តាចៀសវាងករណីដូចនេះ បេីមិនដូចនេះថ្ងៃខាងមុខ នឹងដល់វេនអស់លោកម្ដងដូចគ្នា ។

បើយោងតាមការខមិនរបស់បងប្អូនថា "តាមពិតអភិបាលខេត្តមានលុយច្រើនដោយសារអំពើថោកទាបចឹងសោះ ហិហិ គិតសព្វៗទៅពិតជាខ្មាសជនជាតិដទៃណាស់ដែលគេខំប្រឹងដើម្បីជាតិនិងប្រជាជនគេ ឯឯងនេះវិញខំប្រឹងតែបំផ្លាញរបស់រួមដើម្បីតែផលប្រយោជន៍ខ្លួនឯងដោយមិនគិតពីផលប្រយោជន៍អ្នកដទៃ ចង់នរណាម៉េច ម៉េចទៅ សុំខាន់ឲតែអញបានលុយ???ប្រទេសខ្មែរមិនខ្វះទេអ្នកមានសមត្ថភាពនិងថ្លៃថ្នូរដើម្បីបម្រើរាស្រ្ត តែគ្រាន់តែគ្មានឱកាសតែប៉ុណ្ណោះ???ហ៊ឺម ស្រុកខ្ញុំស្អីក៏មានដែរ អភិបាលខេត្តប្លន់ដីរដ្ឋ ឧកញ៉ាប្លន់ដីរាស្រ្ត គ្រប់បែបគ្រប់សព្វគ្រប់រូបភាព???#អច្ឆរិយៈកម្ពុជា???"។ មានបងប្អូនខ្លះបានសូមពរ ឲ្យលោក វិល្លាម ភ្នំដែរពួកគាត់ជាចៅខេត្តលក់ច្រើ​នណាស់នៅក្នុងខេត្តកំពង់ឆ្នាំងសូមឯកឧត្ដមជួយពិនិត្យមើលផងបាទ៕


ប្រភព៖ William Guang