សូមចូលរួមរំលែកទុក្ខផង...ករណីឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅខណ្ឌឬស្សីកែវ បានបណ្តាលឲ្យក្មេងប្រុសម្នាក់ឆេះបាត់បង់ជីវិតនៅក្នុងអគ្គីភ័យតែម្តង
ស៊ីហៀង
-

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់អាយុ១១ឆ្នាំ ត្រូវបានបាត់បង់ជីវិតក្នុងផ្លុកភ្លើង នៃហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ស្ថិតនៅជាប់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ៨ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរយ៉ាងខ្លាំងនាវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ កម្លាំងអន្តរាគមន៍របស់សមត្ថកិច្ចជំនាញកំពុងប្រើទឹកបាញ់ពន្លត់យ៉ាងញាប់ដៃជើងផងដែរ ដោយមានរថយន្តពន្លត់អគ្គិភ័យមកជាច្រើនគ្រឿងមកជួយពន្លត់ ។ ចំពោះមូលហេតុនៃការឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ នៅមិនទាន់ដឹងមូលហេតុនោះទេ ព័ត៌មានលំអិត ក្រុមការងារភ្ងាក់ងារ ខ្មែរ ញ៉ូវ យើងខ្ញុំនឹងបន្តនៅពេលក្រោយ ៕


ដោយ៖ ភារ៉ា