សូមបងប្អូនប្រុងប្រយ័ត្នផង... ប៉ុស្តិ៍​នគរបាលរដ្ឋបាលឈេីទាល កំពុងជួយជញ្ជូនឥវ៉ាន់ បងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងរកទីទួលសុវត្ថិភាព...
ស៊ីហៀង
-

កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩  ផ្លូវ១៥៧១ចំណុចភូមិឥន្ទជិតផ្លូវទៅប្រាសាទបាណន់ជិតចំការ​ទំពាំងបាយជូរ ប៉ុស្តិ៍​នគរបាលរដ្ឋបាលឈេីទាល កំពុងតែជន់លិចស្រែចំការ និងផ្លូវលំនៅដ្ឋានមួយចំនួន ។  សមត្ថកិច្ចកំពុងតែជួយជញ្ជូន ឥវ៉ាន់ និងប្រជាពលរដ្ឋ ទៅទីទួលសុវត្ថិភាព ។


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pitou Sim បានរៀបរាប់ថា " ១៧.០៩.២០១៩ផ្លូវ​១៥៧១ចំណុចភូមិឥន្ទជិតផ្លូវទៅប្រាសាទបាណន់ជិតចំការ​ទំពាំងបាយជូរ ប៉ុស្តិ៍​នគរបាលរដ្ឋបាលឈេីទាល សូម​ជំរាបជូនដល់ប្រជាជនដែលរស់នៅក្នុងឃុំឈេីទាលទាំង១៥ភូមិអោយបានជ្រាបថា: ថ្មីៗនេះទឹកស្ទឹងសង្កែមានការកើនឡេីងខ្លាំងបណ្តាលឲ្យមានការលិចស្រែចំការនិងផ្លូវលំនៅ​ដ្ឋានមួយចំនួន។ អាស្រ័យ​ដូចបានជំរាបជូនខាងលេីសូមប្រជាពលរដ្ឋទាំងអស់ដែលមានលំនៅ​ដ្ឋានក្បែរមាត់ស្ទឹងសង្កែដែលស្ថិតនៅក្នុងឃុំឈេីទាល​មេត្តា​មានការ​ប្រុងប្រយ័ត្ន​ដូចជា៖

-​ ការឆ្លង​ចរន្តអគ្គិសនីបណ្តាលឲ្យ​ឆក់​ជាយថាហេតុ

-​ សត្វ​មាន​ពិស​

-​ កុំបណ្តោយ​ឲ្យ​ក្មេងតូចៗលេងទឹកនិងទុកអោយនៅម្នាក់ឯងជៀសវាងជួបគ្រោះថ្នាក់ជាយថាហេតុ។ លេខទូរស័ព្ទ​សមត្ថកិច្ច​ លោកអធិការ៖012518931 នាយរងប៉ុស្តិ៍095282899 នាយរងប៉ុស្តិ៍​092264040"។


អាស្រ័យហេតុនេះ សូមបងប្អូន ទាំងអស់ មានការប្រុងប្រយ័ត្ន ជាពិសេសគឺក្មេងៗ បងប្អូនត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងស្វែងទីទួលសុវត្ថិភាព ៕


ប្រភព៖ Pitou Sim