ភ្លៀងមួយយប់ទល់ភ្លឺ បណ្តាលឲ្យជន់លិច នៅតាមតំបន់ទំនាបមួយចំនួន នៅក្រុងព្រះសីហនុ...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុករបស់លោក អុី សុខឡេង បានបង្ហោះសារនិងវិដេអូ​ អំពីស្ថានភាពគ្រោះទឹកជំនន់ ដោយសារភ្លៀងធ្លាក់ បណ្តាលឲ្យតំបន់ទំនាបចំនួនមួយនៅក្រុងព្រះសីហនុ ត្រូវបានលិចទឹក។ នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ប្រាប់ថា "យប់មិញភ្លៀងមួយយប់ទាល់ភ្លឺ បណ្តាលឲ្យតំបន់ទំនាបចំនួនមួយនៅក្រុងព្រះសីហនុ ត្រូវបានលិចទឹក ( កម្រិតទឹកភ្លៀង ១១៩មីលីម៉ែត្រ )


ព្រឹកថ្ងៃព្រហស្បតិ៍ ១៩/០៩/២០១៩ នេះ បានដឹកនាំមន្ត្រីក្រុង សហការជាមួយមន្ទីរបរិស្ថាន មន្ទីរធនធានទឹក និងមន្ទីរសាធារណការ កាយសំរាមចេញពីអូរ ដើម្បីសម្រួលចរន្តទឹកឲ្យហូរលឿន

១/ កាយសំរាម ស្ពាន LV ប្រើឡានដឹកសំរាមចំនួន ០១គ្រឿង។

២/ កាយសំរាម ស្ពានអូរអាចម៍មឹក ប្រើឡានដឹកសំរាមចំនួន ០២គ្រឿង។

៣/ កាយសំរាមអូរក្រោយស្ថានីយ៍ចម្រោះទឹកកខ្វក់ ១៦ហិចតា ប្រើឡានដឹកសំរាម ចំនួន ០៤គ្រឿង។


ជាលទ្ធផលទីតាំង ៣កន្លែង ត្រូវបានកាយសំរាមចេញពីអូរស្អាតហើយ។ រីឯទឹកលិចក៏ស្រកស្ទើតែអស់ដែរ។ ដូចនេះ សូមឲ្យបងប្អូន ត្រូវមានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិមួយនេះ និងស្វែងរកទីទួលសុវត្ថិភាព ក្រែងមានគ្រោះថ្នាក់ ជាយថាហេតុណាមួយ ដោយចៃដន្យ៕


មានវិដេអូ៖



ប្រភព៖  អុី សុខឡេង