បងប្រុសលោក​ ឡេង ណាវ៉ាត្រា កឺលោក ឡេង ប្រុស បានបង្ហោះសារថា សូមឲ្យប្អូនឈរនៅចំណុចកណ្តាល កុំផ្អៀងខាងណា រឺកំុអោយធ្លាក់ខ្លួនជា...
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ បងប្រុស​ របស់លោក ឡេង ណាវ៉ាត្រា ដែលជាម្ចាស់បុរីជានិង ជាម្ចាស់អចលទ្រព្យ ឡេងណាវ៉ាត្រា បានបង្ហោះសារយ៉ាងវែង ថា "ប្អូនៗជាអ្នកជំនួញត្រូវប្រឹងធ្វេីជំនួញព្យាយាមឈរកណ្ដាលកុំផ្អៀងខាងណា រឺកំុអោយធ្លាក់ខ្លួនជាឧប្បករណ៍នយេាបាយអាចចំនេញដល់អ្នកនេះរឺខាតដល់អ្នកនោះ កុំទៅរំលោភ បំពានអ្នកដ៍ទៃ ត្រូវប្រយ័ត្នចេះការពារខ្លួនគ្រប់កាលៈទេសៈគ្រប់ទីកន្លែងទើបរស់នៅបានសុខ គ្មាននរណាការពារខ្លួនក្រៅពីខ្លួនឯងទេ យើងក្រគេមើលងាយ យើងមានគេអែបអប យើងមានប្រជាប្រិយភាពគេរត់រក យើងបាត់ប្រជាប្រិយភាពគេបោះបង់ នេះជាធម្មជាតិរបស់មនុស្សទៅហើយ។


មនុស្សយើងតែងមានអ្នកច្រណែន ឈ្នានីស ជាន់ពន្លេច មិនអោយតំលៃ ស្អប់ ស្រលាញ់ អាណិត សរសើ លើកតំកើង និងអោយតំលៃ តែយើងត្រូវរក្សាជំហខ្លួនឯងអោយបានរឹងមាំធ្វើអ្វីដែលយើងគិតថាត្រឹមត្រូវសង្គមអោយតំលៃ តំណែងក្នុងសង្គមគ្រាន់តែជាឈ្មោះទេ យើងបោះចោលក៍មិនស្លាប់ដែរ តែបើមានហើយយើងត្រូវរក្សារតំលៃខ្លួនតាមឋានៈយើង។


នេះជាទ្រឹស្ដីបងធ្លាប់អានតាមសៀវភៅកាល20ឆ្នាំមុន ជីវិតជាក់ស្ដែងក៍ប្រហាកប្រហែគ្នាដែរ បងគ្មានឱកាសបានតំណែងអ្វីក្នុងសង្គមអោយពិបាកការពារទេ ប្អូនៗមានត្រូវចេះរក្សាការពារវា"។


បន្ទា​ប់ពីមានហេតុការណ៍នេះកើតឡើង បានធ្វើឲ្យបងប្អូនជាច្រើន បានចូលមកខមិន ថា"យើងត្រូវល្ឣធ្វើបន្តទៀត ព្រោះកន្លងមកបានធ្វើបានល្ឣហើយ?"៕


ប្រភព៖ Leng Bros