តារាចម្រៀងរួមទ្រនំ កញ្ញា សុខ ពិសី រំភើបផង ខ្នាញ់ផង ពេលបានពរអូនទេវី កូនស្រីរបស់លោក ឆាយ វីរៈយុទ្ធ...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ ដេ លោក ឆាយ វីរៈយុទ្ធ និងភរិយា ទើបតែទទួលបានសមាជិកថ្មី កាលពីប៉ុន្មានថ្ងៃមុននេះ ដោយកូនស្រី របស់លោក មានឈ្មោះថា  វីរៈយុទ្ធ អភិជាតាទេវី ។ ក្រោយពីបានឃើញកូនស្រីរបស់តារាចម្រៀងលោក ឆាយ វីរៈយុទ្ធភ្លាម ធ្វើឲ្យម្នាក់ៗ សរសើរមិនដាច់ពីមាត់គ្រប់គ្នា។


ដោយឡែក កាលពីថ្ងៃម្សិលមិញនេះ តារាចម្រៀងរួមទ្រនំ កញ្ញា សុខ ពិសី ក៏បានទៅសួរសុខទុក្ខ កូនរបស់លោក ឆាយ វីរៈយុទ្ធ ផងដែរ ដោយមានការវិដេអូ មកចែកជូនបងប្អូន ក៏ដូចអ្នកគាំទ្រ របស់កញ្ញា បានទស្សនា ពីកូនស្រីរបស់លោក ឆាយ វីរៈយុទ្ធ ថាគួរឲ្យខ្នាញ់ខ្លាំងយ៉ាងណា ។ នៅក្នុងគណនីហ្វេសប៊ុករបស់ តារាចម្រៀងស្រីស្រស់ស្អាតម្នាក់នេះ ក៏បានបង្ហើបឲ្យដឹងថា "មកលេងកូនទេវី??ម៉ាក់មីងសែនស្អប់កូនណាស់?ឃើញថ្ពាល់ចង់តែខាំទេ? ឆាយ វីរៈយុទ្ធ Chhay Virakyuth"។


ទន្ទឹមនឹងនេះ កញ្ញា សុខ ពិសី ក៏បានជូនពរឲ្យក្មួយស្រី និងអ្នកម៉ាក់ មានសុខភាពល្អ សំណាងល្អ ផងដែរ។ នៅក្នុងផងដែរ ក៏បងប្អូនជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ថា "កញ្ញា សុខ ពិសី កាន់ក្មួយទំនងណាស់"។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានជូនពរ អ្នកម៉ាក់ និងអូន ទេវី មានសុខភាពល្អ ធំឡើងក្លាយជាក្មេងដ៏ឆ្លាតវៃ​៕


មានវិដេអូ៖



ប្រភព៖ សុខ ពិសី