ចិត្តល្អណាស់ ! លោក ផែង វណ្ណះ សូមកោតសរសេីរម្ចាស់រថយន្តស្ព័រ​ ដែលមានសប្បុរសធម៌យោគយល់ដល់អ្នកខ្វះខាត​ មិនទារសំណងហើយ ថែមទាំង...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ: នៅវេលាម៉ោង ១និង៥០នាទីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើបរបស់ឧកញ៉ាម្នាក់តម្លៃរាប់លានដុល្លារ ពាក់ស្លាក់លេខ ភ្នំពេញ 2AW-0720 ជាមួយរថយន្តដឹកទំនិញ ត្រង់ចំណុចគល់ស្ពាន់ជ្រោយចង្វារ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។សម្រាប់ព័ត៌មានលម្អិតនឹងផ្សាយជូនពេលក្រោយ៕

ដោយឡែកបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Pheng Vannak News បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា " មន្ត្រី​នគរបាល​ចរាចររាជធានី​ បានអោយដឹងថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ទេសចរណ៍​ ២៤កៅអី​ និង​រថយន្ត​ស្ព័រ​ស៊េរី​ទំនើប​ នៅរង្វង់មូលគួចកាណុង​ ត្រូវ​បានដោះស្រាយបញ្ចប់ហេីយ​ ដោយ​ម្ចាស់រថយន្ត​ស្ព័រ​ មិនទាមទារសំណងអ្វីទាំងអស់​ដោយគ្រាន់តែអោយ​ អ្នកបេីកបររថយន្ត​ទេសចរណ៍​ សុំទោស​តែប៉ុណ្ណោះ​ ។

សូមកោតសរសេីរម្ចាស់រថយន្តស្ព័រ​ ដែលមានសប្បុរសធម៌យោគយល់ដល់អ្នកខ្វះខាត​ ។ សូមទស្សនាវិដេអូខាងក្រោម៖