ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ដែលជាតារាចម្រៀងមួយរូប ក្តោបបានទីផ្សារ និងក្តោបបានចិត្តប្រិយមិត្តជាច្រើន មិនថាទឹកដមសំលេង និងរូបសម្រស់ របស់កញ្ញា។ តារាស្រស់ស្អាតរូបនេះ បានចេញបទចម្រៀងជាច្រើនបទ ដើម្បីបម្រើមិត្តអ្នកស្តាប់ ។

ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ មានបងប្អូនជាច្រើន បានទៅកាន់ទៅវត្តអារាម ដើម្បីយកចង្ហាន់ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្ត និងដើម្បីឧទ្ទិកុសលជូនដល់ញាតិផៅសណ្តាន ដែលបានលាចាកលោកទៅ ។ កញ្ញាដូចគ្នា កញ្ញា និងក្រុមគ្រួសារ ក៏បានទៅកាន់ទៅវត្តអារាម ដើម្បីធ្វើបុណ្យ និងសន្សំកុសល ទៅកាន់ជាតិខាងមុខ ព្រមទាំងឧទ្ទិសបុណ្យកុសលជូនដល់សាច់ញាតិដែលលោកបានលាចាកលោកទៅ។

ជាក់ស្តែងនៅក្នុងឱកាសបុណ្យភ្ជុំប្រពៃណីជាតិខ្មែរ តារាស្រីរូបនេះ បានតុបតែងខ្លួនយ៉ាងសមសួន ទៅតាមប្រពៃណីខ្មែរ ដោយឈុតនីមួយៗសុទ្ធតែស្រស់ស្អាត និងទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ឈុតសំលៀកបំពាក់នីមួយៗ ពិតជាស្អាតខ្លាំងណាស់ ហើយមើលទៅពិតជាសុភាពថ្លៃថ្នូរស្ទើរគ្រប់ឈុតតែម្តងហើយ។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានកោតសរសើរ ពីរូបសម្រស់របស់កញ្ញា និងជាគំរូដ៏ល្អសម្រាប់បងប្អូនក្នុងការគ្រងឈុតសំលៀកបំពាក់ បែបប្រពៃណីខ្មែរបែបនេះទៅវត្ត ពិតជាសាកសម និងស្រស់ស្អាតខ្លាំងណាស់ ហើយទាំងអស់នេះ គឺបងប្អូនខ្មែររូប អាចកាត់ និងស្លៀកបានគ្រប់គ្នា បើសិនជាស្រលាញ់នោះ៕

