ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះ លោក ខេមរៈ សិរីមន្ត ដែលជាតារាចម្រៀងមួយរូប ទទួលបានការកោតសរសើរ និងការគាំទ្រជាខ្លាំង ពីសំណាក់ ប្រិយមិត្ត មិត្តអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែទឹកដមសំលេងរបស់លោក។ តារាចម្រៀងដ៏ល្បីឈ្មោះរូបនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើន កោតសរសើរពីទឹកចិត្តដ៏ល្អរបស់លោក ដែលបានឧបត្ថម្ភទឹកប្រាក់ជូនដល់ព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃ ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកហេង ឡុង បានរៀបរាប់នៅថ្ងៃនេះថា "សុំកោតសរសើរតារាចម្រៀង ខេមរៈ សិរីមន្តដែលបានឧបត្ថម្ភ១លានរៀល ជូនដល់ព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃ ខណៈដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានឧបត្ថម្ភសិល្បកររៀមច្បង ២៥រូប នូវថវិកា ៤០ម៉ឺនរៀល អង្ករ១បាវ មី១កេះ និងត្រីខ១យួរ តាមរយៈ មូលនិធិសិល្បៈចាស់ជរា របស់សមាគមសិល្បករខ្មែរ នាព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅវត្តប្រាសាទ"។

ក្រោយពីបានឃើញទង្វើរដ៏ល្អមួយនេះ បងប្អូនជាច្រើនបានបង្ហាញអារម្មណ៍រំភើប ចំពោះរូបលោកជាខ្លាំង។ ទង្វើរដ៏ល្អមួយនេះ បានធ្វើឲ្យមហាជនសម្តែងការពេញចិត្ត និងស្រលាញ់រូបលោកជាខ្លាំង ក្រោយពីបានឃើញទង្វើរដ៏ល្អនេះហើយ កាន់តែធ្វើឲ្យមហាជន រឹតតែស្រលាញ់ ៕





ប្រភព៖ ហេង ឡុង