បងប្អូនជាច្រើនប្រាកដជាបានស្គាល់ ប្អូនស្រី ចាន់ឡា រួចមកហើយ ដោយស្រីជាបេក្ខជនម្នាក់ ដែលបានចូលរួមប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក X Factor Cambodia ។ ក្នុងពេលប្រកួតប្រជែងយ៉ាងស្វិតស្វាញផងនោះ ចាន់ឡា បានធ្វើឲ្យមហាជន មានការអាណិតរូបនាងជាខ្លាំង ក្រោយពីស្តាប់ ពីសាច់រឿងជីវិតខ្លះៗរបស់នាងរួចមក។ ចាន់ឡា ជាក្មេងល្អ ស្រលាញ់ម៉ាក់ និងហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីម៉ាក់ គ្រប់យ៉ាង ។ ចាន់ឡា បានប្រាប់ពីជីវិតដ៏កំសត់របស់នាង ព្រមជាមួយការជួយពីសំណាក់ បងប្អូនមហាជន ដែលបានស្គាល់រូបនាងតាមរយៈការប្រកួត កម្មវិធីលំដាប់ពិភពលោកមួយនេះ។
ជាក់ស្តែងក្នុងការប្រកួតប្រជែងនោះ ចាន់ឡា មិនទទួលបានជោគជ័យនោះទេ តែមានបងប្អូនជាច្រើន បានជួយដល់រូបនាង ក្នុងនោះក៏មានតារាចម្រៀង លោក អ៉ីណូ ដែលជាតារាចម្រៀងដ័ល្បីឈ្មោះម្នាក់ នៅក្នុងផលិតកម្មសាន់ដេ ដោយលោកបាននិពន្ធបទចម្រៀង ដ៏ពិរោះសម្រាប់យុវតីរូបនេះ ដើម្បីទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ពីសំណាក់ មហាជន។

កាលពីមួយម៉ោងមុននេះ តារាចម្រៀងលោក អ៉ីណូ ក៏បានបញ្ចេញបទចម្រៀងរបស់កញ្ញា ចាន់ឡា ជូនបងប្អូនប្រិយមិត្តបានស្តាប់ទស្សនា និងស្តាប់កំសាន្ត ។ បទចម្រៀងដែលលោក អ៉ីណូ បាននិពន្ធឲ្យប្អូនស្រីចាន់ឡា ធ្វើការបកស្រាយនោះ មានចំណងជើងថា "ស្រ្តី" ដែលជាថ្ងៃខួបកំណើតរបស់លោកអ៉ីណូផ្ទាល់តែម្តង។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលរួមជូនពរ លោក ព្រមទាំងសរសើរពីទឹកដមរបស់ប្អូនស្រីចាន់ឡា ផងដែរ ថាពិតជាពិរោះខ្លាំងណាស់ ហើយក៏មានអត្តន័យទៀតផង៕






សូមទស្សនានិងស្តាប់បទចម្រៀងរបស់ប្អូនស្រីចាន់ឡាទាំងអស់គ្នា៖
ប្រភព៖ ENO_Official