ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ លោក ផែង វណ្ណៈ ដែលលោកតែងតែយកចិត្តទុក្ខជួយដល់ជនរងគ្រោះ ដោយសារអ្នកមានមួយចំនួនប្រើអំណាច មកជិះជន់លោករាស្រ្តសាមញ្ញ ដើម្បីប្លន់យកដីធ្លី ។ លោកបានបង្ហោះរាល់ពេលដែលជនមានអំណាច លើរាស្រ្ត ប្រើអំណាចដែលមានមកធ្វើតែរឿង មិនល្អ ។ រាល់ពេលលោកមិនដែល ឈរមើលនោះទេ ព្រោះតែឈាមជាខ្មែរដូចគ្នា លោកលប្រឹងប្រែង រកវិធីដើម្បីជួយដល់បងប្អូន ដែលរងទុក្ខ លំបាកគ្រប់ពេលវេលា។
ក្រៅពីជួយរកយុត្តិធម៏ដល់បងប្អូនខ្មែរ លោកក៏បានចូលរួមយ៉ាងសកម្មដើម្បីជួយដល់ ជនទីទាល់ក្រ ដែលពួកគាត់មានជួបការលំបាក ។ លោកតែងតែនាំយកអំណោយទៅជូន ដល់បងប្អូនដែលកំពុងតែស្រែករកជំនួយ ពីសប្បុរសជន ឲ្យជួយដល់គាត់ គ្រប់ពេលដែលគាត់មិនដឹងទៅពឹងអ្នកណាបាន។ លោក ផែង វណ្ណៈ បានចុះទៅជួយដោយផ្ទាល់ ព្រមជាមួយនិងអំណោយផងដែរ។
កាលពីថ្ងៃម្សិលមិញនេះ លោក ផែង វណ្ណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក បានបង្ហោះសារយ៉ាងខ្លី ថា "សុខចិត្តនិយាយពាក្យពិតអោយគេស្អប់ ប្រសើរជាងនិយាយពាក្យកុហកអោយគេជេរ !"។ ក្រោយពីបានឃើញបង្ហោះសារយ៉ាងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការគាំទ្រ និងពាក្យសំដីរបស់លោក ព្រោះរាល់ពេលគឺឃើញរូបលោក បានជួយដល់បងប្អូនខ្មែរយើងជាច្រើនផងដែរ៕
ប្រភព៖ ផែង វណ្ណៈ