ខំម្ល៉េះកូនតិចដាច់ខ្យល់ងាប់ទៅកូនៗ ឈប់បានឈប់ទៅកូនៗខ្មាស់លោកខ្មាស់តាអាចារ្យផង កុំមកអាឡេមមិនស្គាល់ទិសតំបន់ពេក...(មានវិដេអូ)
-

ហ្វេសប៊ុក ៖ មហាជនជាច្រើនបាននាំគ្នាបញ្ចេញការរិះគន់យ៉ាងខ្លាំងទៅដល់យុវតីមួយក្រុមដែលបានបង្ហាញសកម្មភាពរាំរែកនៅក្នុងវត្តដែលជាកន្លែងគោរពបូជា ពីប្រជាជខ្មែរទាំងមូល និងជាកន្លែងដែរបង្ហាញពីទនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរយើងតែមិនគួរណាក្មេងៗទាំងនេះយកទីនេះទៅធ្វើជាកន្លែងរាំលេងសប្បាយទៅវិញ។

ដោយឡែកបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា កូន ខ្លាតូច​ បានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ #ខំម្ល៉េះកូនតិចដាច់ខ្យល់ងាប់ទៅកូនៗ ??? #ឈប់បានឈប់ទៅកូនៗខ្មាស់លោកខ្មាស់តាអាចារ្យខ្មាស់ដូនជីនឹងខ្មាស់កូនសេកលោកផង កុំមកអាឡេមមិនស្គាល់ទិសតំបន់ពេក វាដូចជាហួសហេតុពេកហេីយកូនមាសម្តាយអេីយ....???"។

យ៉ាងណាមិចប្រជាជនខ្មែរទាំងមូលបានស្នើឲ្យក្រសួងដែលជាប់ពាក់ព័ន្ធឲ្យជួយយកភ្នែកមើលនិងជួយចាត់វិធានការចំពោះក្រុមយុវតីទាំងនោះផងព្រោះការរាំរែកទាំងនេះបានធ្វើឲ្យមានការប៉ះពាល់ខ្លាំងណាស់ដល់មុខមាត់ប្រទេសនិងទនៀមទម្លាប់របស់ខ្មែរយើងយ៉ាងខ្លាំងផងដែរ។

 សូមទស្សនាវិដេអូខាងក្រោម៖