សិល្បករជេីងចាស់ជាច្រើនរូប បានចូលរួមពិធីបុណ្យតារាកំប្លែង លោកពូ សាន ម៉ៅ...
-

កាលពីថ្ងៃម្សិលមិញនេះ មានបងប្អូនជាច្រើន បានបង្ហាញការអាណិត ចំពោះតារាកំប្លែង លោកពូ សាន ម៉ៅ ដែលបានទទួលមរណ ភាពនៅឯប្រទេសថៃ។ ដំណឹងដ៏ក្រៀមក្រំមួយនេះបានធ្វើឲ្យមហាជន មិត្តរួមអាជីព ទាំងអស់ មានការសង្វែគចិត្តជាខ្លាំង ព្រោះថាបាត់បង់ តារាកំប្លែងដ៏មានប្រជាប្រិយភាពម្នាក់ ដែលបានធ្វើឲ្យបងប្អូនសើចសប្បាយ គ្រប់ពេលវេលា ក្រោយពលបានទស្សនាវិដេអូរបស់លោក។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានបង្ហោះសារ អមជាមួយនឹងកម្រផ្កា ក្នុងពិធីបុណ្យស ពរបស់លោកពូសាន ម៉ៅ ដើម្បីជាការជូនដំណើរគ្នាជាលើកចុងក្រោយ។ នៅក្នុងហ្វេសប៊ុកនោះបានរៀបរាប់ថា "សិល្បករជេីងចាស់​ និងអ្នកនាង ចន ច័ន្ទលក្ខិណា

បានពាំនាំថវិកាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចំនួន២លានរៀល ទៅចូលបុណ្យតារាកំប្លែង សាន ម៉ៅ តាមរយៈមូលនិធិសិល្បៈចាស់ជរា របស់សមាគមសិល្បករខ្មែរ។ ភ្នំពេញ, ថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៩"។

គួរបញ្ជាក់ផងដែរថា តារាកំប្លែងដ៏ល្បីឈ្មោះ លោកពូ សាន​ ម៉ៅ បានទទួលមរណ ភាពដោយសារស្ទះខ្យល់។ ជីវិតដែលធ្លាប់តែផ្តល់ភាពសប្បាយរីករាយ ដល់បងប្អូន រាល់ពេលនេះគាត់បានទៅចោលយើងហើយ។ ជាចុងក្រោយ សូមឲ្យលោកពូទៅកាន់សុគតិភព និងទៅឲ្យបានស្ងប់ចុះ៕

ប្រភព៖ ហេង ឡុង