នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានធ្វើការចែករំលែក នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយលោកបានប្រទះឃើញមានសត្វពង្រូលមួយក្បាលបានវាលចូលក្នុងរថយន្ត ពួនសម្ងំ ទម្រាំតែយកចេញព្រលឹចង់រត់ទៅស៊ីព្រលិត ហើយលោកក៏បានយកវាមករក្សាទុកខ្លាចគេចាប់បានយកទៅឆាក្តៅបាត់។

ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា"សូមបងប្អូងមេត្តាចតរថយន្តក្នុងព្រៃកុំបេីកទ្វារចំហរចោលដូចខ្ញុំ ប្រយ័ត្នសត្វពង្រូលចូលទៅពួនសម្ងំដូចឡានខ្ញុំ ទម្រាំតែយកចេញព្រលឹងចង់រត់ចេញទៅសុីព្រលិត យកចេញបានមករក្សារទុកខ្លាចគេចាប់បានយកទៅឆាក្តៅ "។

ក្រោយពីបានឃើញការបង្ហោះសារអមជាមួយនឹងរូបភាពដូចនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់លោកជាច្រើន បានបង្ហាញការគាំទ្រ ក្រោយគណនីហ្វេសប៊ុករបស់លោកត្រូវបានជនអនាមិក លួចយកទៅបាត់អស់មួយរយៈពេល ហើយរូបលោកក៏បានបង្ហោះរូបភាពវិញ បន្ទាប់ពីលោកទទួលបានហ្វេសប៊ុករបស់លោកវិញ៕





ប្រភព៖ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី