FATA in 21 st centuryនៅក្នុងសតវត្សទី២១ នេះ ការរីកចម្រើននៃបច្ចេកវិទ្យាកំពុងតែមានសន្ទុះរីកដុះដាលយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃគួរអោយកត់សម្គាល់ ដែលការរីកចម្រើននេះបានបង្កលក្ខណៈងាយស្រួលនៅក្នុងសង្គមសើ្ទរគ្រប់វិស័យ។
ក្នុងនោះការរីកចម្រើននៃបច្ចេកវិទ្យាក៏កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាផងដែរ ។ ទាក់ទងទៅនឹងភាពវិជ្ជមានទាំងនេះ ការវិវត្តន៍នៃបច្ចេកវិទ្យាសម័យទំនើប ក៏អាចនឹងជះឥទ្ធិពល និងបង្កឡើងជាឧបសគ្គខ្លះដែរ ខណៈពេលដែលប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ។

ដោយមើលឃើញពីសារ:សំខាន់ទាំងនេះ ក្លឹបសវនកម្មខេមអេដ (CamEd Audit Club)បានរៀបចំសិក្ខាសាលាមួយដែលមានឈ្មោះថា « FATA in 21 st Century » ក្រោមប្រធានបទ“ការវិវត្តន៍នៃវិស័យឧស្សាហកម្មហិរញ្ញវត្ថុ” នៅ ថ្ងៃអាទិត្យ ទី១៣ តុលា ២០១៩ ខាងមុខនេះនៅក្នុងសាលពហុបំណង (Multipurpose Hall) នៃ Cambodia-Korean Cooperation Center(CKCC) ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពី ម៉ោង១ ដល់ ៦ រសៀល។

សិក្ខាសិលានេះនឹងជជែកពិភាក្សាក្រោមការវិវត្តន៍នៃបច្ចេកវិទ្យាលើវិស័យគណនេយ្យ វិស័យហិរញ្ញវត្ថុវិស័យពន្ធដារ និង វិស័យសវនកម្ម។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺនឹងមានការបកស្រាយវែកញែកថែមទាំងផ្តល់អំពីវិធីសាស្ត្រក្នុងការទាញយកអត្ថប្រយោជន៍ និង ដំណោះស្រាយនូវបញ្ហាប្រឈមដែលអាចកើតឡើង។

កម្មវិធីនេះរៀបចំឡើងសម្រាប់សិស្ស និស្សិត និយោជិក និងសហគ្រិនធុនតូចនិងមធ្យមក្នុងគោលបំណងលើក កំពស់ដល់ការយល់ដឹងអំពីផលប៉ះពាល់នៃការផ្លាស់ប្ដូរគួរអោយកត់សម្គាល់ និងការអភិវឌ្ឍន៍ខ្លួនដើម្បីសម្របជាមួយនឹងបច្ចេកវិទ្យាទំនើបៗរបស់ឧស្សាហកម្មហិរញ្ញវត្ថុ។ សម្រាប់សិស្ស និស្សិត និងអ្នកបញ្ចប់ការសិក្សា ពួកគេអាចនឹងទទួលបាននូវចំណេះដឹងថ្មីៗ ដើម្បីត្រៀមខ្លួនប្រឡូកក្នុងវិស័យគណនេយ្យវិស័យហិរញ្ញវត្ថុ វិស័យពន្ធដារ និងវិស័យសវនកម្មនៃជំនាន់ថ្មីនេះ។ ទន្ទឹមនឹងនេះ ចំពោះនិយោជិកលោកអ្នកនឹងអាចស្វែងយល់ពីផលវិជ្ជមាននៃបច្ចេកវិទ្យាក្នុងសតវត្សទី២១នេះនិងបញ្ហាប្រឈមនៃចរន្តការងារដែលអាចកើតមានឡើងបច្ចុប្បន្នភាពនេះ រួមជាមួយនឹងដំណោះស្រាយផងដែរ។

សម្រាប់សិស្ស និស្សិត និង អ្នកបញ្ចប់ការសិក្សាពួកគេអាចនឹងទទួលបាននូវចំណេះដឹងពីតួនាទីថ្មីៗនិងរបៀបនៃការធ្វើការក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ ពន្ធដារនិងសវនកម្មនៃជំនាន់ថ្មីនេះ។ សំរាប់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមពួកគាត់នឹងអាចទទួលបាននូវឱកាសដើម្បីស្វែងយល់ពីចំនេះដឹងផ្សេងៗលើបច្ចេកវិទ្យានាពេលបច្ចុប្បន្ននិងពេលខាងមុខ ដែលឆ្លុះបញ្ចាំងពីរបៀបគ្រប់គ្រងអាជីវកម្មបែបទំនើបអោយមានប្រសិទ្ធភាពបំផុត។
សិក្ខាសាលានេះនឹងមានការចូលរួមចែករំលែកចំនេះដឹង និង បទពិសោធន៍ពីសំណាក់វាគ្មិនកិត្តិយស
រួមមាន ៖
១. លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារឯកទេសវីង(Wing) បកស្រាយវិភាគវែកញែកលើប្រធានបទ“ការជះឥទ្ធិពលនៃបច្ចេកវិទ្យាទៅលើវិស័យហិរញ្ញវត្តុ“
២. លោក ជេន ផាត ប្រធាននាយកដ្ឋាន អនុលោមភាព និងត្រួតពិនិត្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគណនេយ្យ(NAC) បកស្រាយពិភាក្សាលើប្រធានបទ “ការជះឥទ្ធិពលនៃបច្ចេកវិទ្យាទៅលើវិស័យគណនេយ្យ “
៣. លោក ខាវ ហុង អ្នកដឹកនាំជាន់ខ្ពស់នៃ Ernst & Young Cambodia (EY)បកស្រាយវិភាគវែកញែកលើប្រធានបទ “ ការជះឥទ្ធិពលនៃបច្ចេកវិទ្យាទៅលើវិស័យសវនកម្ម “
៤. ឯកឧត្តម អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារជាតិ (GDT)បកស្រាយពិភាក្សាលើប្រធានបទ “ ការជះឥទ្ធិពលនៃបច្ចេកវិទ្យាទៅលើវិស័យពន្ធដារ “។
មិនតែប៉ុណ្ណោះសិក្ខាសាលា <FATA in 21st Century>ក៏មានរួមបញ្ចូលនូវការតាំងបង្ហាញការងារពីក្រុមហ៊ុនល្បីៗដែលអាចផ្តល់ឱកាសឲ្យអ្នកចូលរួមអាចសាកសួរព័ត៌មានទាក់ទងទៅនឹងឱកាសការងារ ជាច្រើនព្រមទាំងឱកាសក្នុងការដាក់ពាក្យថែមទៀតផង៕
សូមចុចលីងខាងក្រោមនេះ
https://docs.google.com/forms/d/e/1FAIpQLSfdaIEcHgPXsn4LR4d2NwEiKR6rpg4ZH8RdXIDCOzZIudcyLg/viewform