ហួសចិត្ត! បុរសម្នាក់លើកឡើងថា ហេតុផលដែលកម្ពុជា ចាញ់ អ៊ីរ៉ង់ ១៤ ទល់ ០ ដោយសារតែ ក្រុមកីឡាករកម្ពុជាមិនបានយកចិត្តទុកដាក់ រវល់តែមើលស្រីស្អាត...
សីហា
-

កីឡា៖ កាលពីយប់មិញនេះ​ នៅវេលា​ម៉ោង​៨ និង​៣០​នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ កម្ពុជាយើងចាញ់ អ៊ីរ៉ង់ រហូតដល់ទៅ ១៤ ទល់ ០ ​ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ។ ក្នុងនោះដែរ កីឡាករកម្ពុជាបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ  គឺលទ្ធផលមិនសូវជាល្អទាល់តែសោះ ដោយសារតែកម្រិតសមត្ថភាព​ និងកាយសម្បទាខុសគ្នាខ្លាំងពេក។

ដោយឡែកបើនិយាយពីលោកគ្រូ បង្ហឹកដល់ល្អម្នាក់ គឺលោក ហុងដា ដែលគាត់បានចំណាយពេលវេលា មកធ្វើការហ្វឹកហាត់ កីឡាករកម្ពុជាឲ្យមានសមត្ថភាព ដើម្បីឈានទៅប្រកួតក្នុងលំដាប់អន្តរជាតិ។

យ៉ាងណាមិញ ក្នុងការប្រកួត​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន Azadi ក្រុង​តេរ៉ង់នេះ វាជារឿងមួយក្នុងប្រវត្តិសាស្រ្ត ដែលស្រ្តី​របស់ប្រទេស អ៊ីរ៉ង់ត្រូវបានអនុញាតិឲ្យចូលរួមទស្សនាក្នុងការប្រកួតនេះ ដោយរង់ចាំអស់រយពេលរហូតដល់៤០ឆ្នាំ ទើបបានទស្សនាជាលើកដំបូង ។

ក្រោយពីប្រកួតចប់ ស្រាប់តែជនជាតិ អ៊ីរ៉ង់ ក៏បានបង្ហោះសារមួយដែលធ្វើឲ្យបងប្អូនប្រជាជនខ្មែរ មានការមិនសប្បាយចិត្ត ដែលនិយាយ ការប្រកួត កម្ពុជា និងអ៊ីរ៉ង់ ចាញ់រហូតដល់ ១៤ ទល់ ០ នោះ ហេតុផល ដោយសារក្រុមកីឡាករ កម្ពុជាមិនបានយកចិត្តទុកដាក់ក្នុងការប្រកួតទេ រវល់តែកំពុងមើលស្រីស្អាត ដែលប្រទេសនេះ ទើបតែអនុញាតិឲ្យស្ត្រីចូលទស្សនាបានម្តង ក្នុងរយៈពេល៤០ឆ្នាំ។ ចុះបងប្អូនគិតយ៉ាងណាដែរ ចំពោះការខមិនដូច្នោះ ?