ចូលរួមត្រេកអរផង...កីឡាប្រដាល់ ឡុង សុភី ថាឆ្នាំនេះខ្ញុំបានលេខ១ដូចឆ្នាំមុន នៅតែលុយ៣០ម៉ឺន កាលខ្ញុំប្រកួត១៥ឆ្នាំមុន ក៏លេខ១បាន៣០ម៉ឺនដដែល...
ស៊ីហៀង
-

ជីវិតជាកីឡាករបានខំប្រឹង និងតស៊ូអស់ហើយ ព្រោះតែការស្រលាញ់ និងគាំទ្រវិស័យកីឡា ។ កីឡាប្រដាល់ លោក ឡុង សុភី ដែលជាកីឡាប្រដាល់ដ៏ល្បីម្នាក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារថា "បានមេដៃមាស???ហើយ"។ ភ្លាមនោះក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ ចំពោះកីឡាប្រដាល់ខ្មែរយើង មានថ្វីដៃដ៏អស្ចារ្យ អាចដណ្តើមមេដៃមាសបាន។ កីឡាប្រដាល់ លោក ឡុង សុភី ពិតជាមានសេចក្តីត្រេកអរខ្លាំងណាស់ ក្រោយពីទទួលបានមេដៃមាស។

ដោយឡែក លោកក៏បានបង្ហោះសារនៅបណ្តាញសង្គមហ្វេសប៊ុកទៀតថា​"ឆ្នាំនេះខ្ញុំបានលេខ១ដូចឆ្នាំមុន នៅតែលុយ៣០ម៉ឺនការខ្ញុំប្រកួត១៥ឆ្នាំមុន ក៏លេខ១បាន៣០ម៉ឺន តែ១៥ឆ្នាំនេះក៏៣០ម៉ឺនខ្ញុំខំហើយបានលេខ១ហើយ អរគុណច្រើនណាស់បងប្អូន?????????????"។

ជាមួយគ្នានោះផងដែរ លោក Chuon Samnangboxing បានបង្ហោះសារឲ្យដឹងថា "សូមអបអរសាទរ ក្រុមកីឡាកប្រដាល់គុនខ្មែរ(8ប្រភេទទម្ងន់)នឹងប្រដាល់សកល (8ប្រភេទទម្ងន់)របស់អង្គភាពកីឡានគរបាល់ជាតិក្រសួងមហាផ្ទៃ ទទួលបានលទ្ធផលល្អប្រសើរ ក្នុងការចូលរួមប្រកួតកីឡា ជំរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំអស់រយះពេល5ថ្ងៃ(7-11.ខែតុលា.2019)ក្រោមការដឹកនាំ .របស់ ឯកឧត្តម ឧត្តមសេនីយឯក បណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់ សម្តេច ក្រឡាហោម ស ខេង នឹងជាប្រធានអង្គភាពកីឡា ឯកត្តម ម៉ក សំអុល ប្រធាន សមាគមន៏លោកយឺន ពន្លកប្រតិភូ លោក វិរះសេនីយត្រី គង់ចាន់ធីណា ប្រតិភូ លោកអនុសេនីយឯក ជួន សំណាងគ្រូបង្វិក លោកស្រីឡុង រ៉ាវី គ្រូលទ្ធផល ទទួលមេដាយដូចខាងក្រោម៖

1.កីឡាករ ម៉ាង សាម៉េត ហៅ ម៉ន សាម៉េត(57គក) (មេដាយមាស)គុនខ្មែរ

2.កីឡាករ សែម ណាងហៅឡុង សំណាង(63.5គក)(មេដាយមាស)គុនខ្មែរ

3.កីឡាករ នី សុភីហៅឡុង សុភី(75គក)(មេដាយមាស)សកល

4.កីឡាករ ម៉ាង ព្រហ្មម៉ាញហៅ ម៉នព្រហ្មម៉ាញ(69គក)(មេដាយមាស)សកល

5.កីឡាករ អ៊ូច ធារិទ្ធ (56គក)(មេដាយមាស)សកល

6.កីឡាករ ផល សុភ័ត្រហៅ ផល សោភ័ណ្ឌ(64គក)(មេដាយមាស)សកល

7.កីឡាករ បាង ណុន (52គក)(មេដាយមាស)សកល

8.កីឡារ មុត សំបូរហៅមុតខ្លឹមខ្មៅ(67គក)(មេដាយប្រាក)គុនខ្មែរ

9.កីឡាករ ប៊ន ពន្លិត (48គក)(មេដាយប្រាក)គុនខ្មែរ

10.កីឡាករ រិន ដាវិត (54គក)(មេដាយប្រាក់)គុនខ្មែរ

11.កីឡាករ នូវ សុទី (49គក)(មេដាយប្រាក់)សកល

12.កីឡាករ ផាន់គ្រាន់(81គក)(មេដាយសំរិត)សកល

13.កីឡាករ ឈឿង ល្វៃហៅឡុង ល្វៃ(71គក)(មេដាយសំរិត)គុនខ្មែរ

៚សរុប(មេដាយមាស7)(មេដាយប្រាក់4.)(មេដាយសំរិត2)។

ប្រភព៖ ឡុង សុភី