ជួយស៊ែរដំណឹង នេះបន្ទាន់ ! និស្សិតភូមិន្ទភ្នំពេញម្នាក់នេះត្រូវ ជនស្លៀកសុីវិលមិនស្គាល់មុខមួយក្រុមចាប់ស្ទាក់ម៉ូតូពេលចេញពីរៀនវេនយប់....
-

ភ្នំពេញ៖ ដូចដែរបងប្អូនបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះបានកើតមានរឿងដដែលៗជាច្រើនពេកហើយ ករណីក្រុមសុីវិល ដើរចាប់មនុស្សទាំងថ្ងៃដោយមិនមានកំហុសនោះត្រូវបានមហាជនជាច្រើនកំពុងតែកើតមានក្តីព្រួយបារម្ភជាខ្លាំងជាពិសេសនៅតំបន់បឹងកក់និងមាននៅតាមតំបន់ផ្សេងៗនៅក្នុងទីក្រុងភ្នំពេញ។

សូមបញ្ចាក់ផងដែរថា នៅកាលពីពេលថ្មីៗនេះករណីដដែលក៏បានកើតឡើងទៅលើនិស្សិតស្រីម្នាក់ដែលរៀនវេនយប់ហើយត្រូវមនុស្សប្រុសមួយក្រុមបានធ្វើការឃាត់ម៉ូតូរបស់នាងបន្ទាប់ពីនាងជិះចេញពីសាលារៀនមកផ្ទះនៅពេលយប់។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Yean ​បានធ្វើកាបង្ហោះរៀបរាប់យ៉ាងរន្ធត់មួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ប្រាប់ពីហេតុការណ៍ដែលនាងបានជួបគឺវាដូចគ្នាបេះបិតទៅនិងករណីចាប់មនុស្សនៅតំបន់បឹងកក់។

ហើយនាងបានធ្វើការលើកឡើងឲ្យដឹងជាភាសាអង់គ្លេសថា​ ៖  «Dear IFL and RUPP students that are studying night shift. Please be careful when you leaving the school at the late hour. I know we all heard about the Boeung Kork incident recently but now it also happened in our school. There was a particular group of men standing in front of the gate (RUPP) and they tried to stop my moto bike. I don’t know whether it was their intention to do so or they were just trying to make fun. But from what they did, I can see that they were really meant it.»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយបកប្រែជាភាសាខ្មែរមានន័យយ៉ាងដូច្នេះថា​ ៖ ទៅកាន់និស្សិតដែលសិក្សានៅវិទ្យាស្ថានភាសាបរទេស IFL និង និស្សិតភូមិន្ទភ្នំពេញទាំងអស់ដែលកំពុងរៀនវេនយប់។ សូមមានការប្រុងប្រយ័ត្នបំផុតនៅពេលដែលអ្នកទាំងអស់គ្នាចេញពីសាលានៅពេលរាងយប់ជ្រៅ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលយើងគ្រប់គ្នាបានឮព័ត៌មានអំពីបញ្ហាអសិន្តសុខនៅតំបន់​បឹងកក់ថ្មីៗនេះ តែនៅពេលនេះវាក៏កើតឡើងនៅសាលារៀនរបស់ពួកយើងដែរ ។ មានបុរសមួយក្រុមនៅឈរមុខខ្លោងទ្វារសាលា ហើយពួកគេព្យាយាមបញ្ឈប់ម៉ូតូរបស់ខ្ញុំ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំមិនដឹងថាតើពួកគេធ្វើបែបនេះ​ក្នុងចេតនាដូច្នោះ ឬមួយក៏ពួកគេគ្រាន់តែធ្វើឱ្យសប្បាយរីករាយនោះទេ ។ ប៉ុន្តែអ្វីដែលពួកគេបានធ្វើ ខ្ញុំអាចនិយាយបានថាពួកគេពិតជាចេតនាបែបនោះមែន (ដូចករណីនៅតំបន់បឹងកក់)» ។

បន្ទាប់ពីបានឃើញនិស្សិតស្រីម្នាក់នេះបង្ហោះហេតុការណ៍មួយនេះរួចបានធ្វើឲ្យមហាជនជាច្រើនបានកំពុងតែនាំគ្នាកើតមានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណីខាងលើនេះជាពិសេសនិស្សិតៗជាច្រើននាក់ដែលរៀនវេនយប់ហើយជិះមកផ្ទះយប់ជ្រៅម្នាក់ឯងគឺងាយនិងជួបគ្រោះថ្នាក់ដោយសាតែពួក ស្លៀកពាក់សុីវិលទាំងនេះណាស់ ។​ ដូច្នេះហើយសូមសម្ថតកិច្ចទាំងអស់មេត្តាជួយដោះស្រាយនៅបញ្ហានេះផងដើម្បីកំឲ្យអ្នកដំណើរនៅតាមដងផ្លូវកាន់តែមានការភ័យខ្លាច។