ភ្ញាក់ផ្អើល ! អាចារ្យធំ បោក សុីដាច់លុយជំនួយពីស្រុកក្រៅរបស់លោកគ្រូ សេរី គ្រូក្បាច់គុន ល្បុក្កតោ២ឆ្នាំជាងហើយលុយនោះមានចំនួន....
ស៊ីហៀង
-

ហ្វេសប៊ុក ៖ បងប្អូនច្បាស់ជាបានស្គាល់ហើយថាលោក អាចារ្យ ធំ ដែលគ្រប់គ្នាស្គាល់ថាជាអ្នកការពារវប្បធមន៍ខ្មែរនោះបានកំពុងតែធ្វើឲ្យមហាជនជាច្រើនបានចាប់អារម្មណ៍ខ្លាំងមែនទែនតាមរយៈសកម្មភាពមនុស្សធម៍និងកិច្ចការសង្គមផ្សេងៗហើយរូបលោកក៏ជាបុគ្គលម្នាក់ដែលមានមុខមានមាត់នៅក្នុងសង្គមខ្លាំងណាស់។

ដោយលែកនេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា​ Oun Vansak បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញថា ៖ សូមគោរព ជូនបងអាចារ្យធំ អ្នកស្រលាញ់វប្បធម៌ ជាទីនឹករលឹក លុយជំនួយ អ្នកក្រៅប្រទេស ជួយ ដល់លោកគ្រូ សេរី គ្រូក្បាច់គុន ល្បុក្កតោ ២ ឆ្នាំជាងហើយ ដល់ណាហើយបងបើរវល់ខ្លាំង ប្រាប់គ្រួសារខ្ញុំបាន ស្រួលប្រាប់ម្ចាស់ជំនួយវិញ? ថែវប្បធម៌បានហើយ កុំថែលុយជំនួយមនុស្សមានអាសន្នទៀត បងអាចារ្យ! ។

ហើយនៅមុននេះបន្តិចគណនីហ្វេសប៊ុកដដែលក៏បានលើកឡើងបន្ថែមឲ្យដឹងទៀតថា ៖ ក្រុមគ្រួសារខ្ញុំ អគុណលោកពូ SUONG CHHEAN ដែលថ្ងៃនេះ ឧបត្ថម្ភថវិកាលុយ ១០០ $ ជួយដល់លោកគ្រូសេរី គ្រូក្បាច់គុនល្បុក្កតោពូ suong chhean គាត់ធ្លាប់ជួយ ឧបត្ថម្ភតាមលោកអាចារ្យធំ ១០០ $ មកអោយលោកគ្រូសេរី ប៉ុន្ដែ ២ ឆ្នាំជាងហើយ គាត់ថែរក្សាលុយបានល្អណាស់ ជំនួសលោកគ្រូសេរី នឹងថវិកា អ្នកផ្សេងទៀត អគុណបងអាចារ្យធំណាស់ លំបាកបងហើយ ៕