ប្រិយមិត្តបានជ្រាបហើយថា សាលារៀនគឺជាកន្លែងមួយដែលអាចផ្តល់នូវ ចំណេះដឹង និងជាស្ពានសម្រាប់ឲ្យប្អូនៗ បានស្វែងរកអនាគតរបស់ខ្លួន ដើម្បីចិញ្ចឹមជីវិត និងចិញ្ចឹមគ្រួសាររបស់ខ្លួនបានរស់នៅក្នុងភាពសុខសាន្ត ព្រោះថាចំណេះដឹង អាចជួយស្រោចស្រង់នៅជីវិតរបស់មនុស្សឲ្យរួចផុតពីភាពក្របាន។ ម្យ៉ាងវិញទៀត ចំណេះដឹង ក៏បានធ្វើឲ្យមនុស្សចេះគិត ថាធ្វើអ្វីត្រូវ ហើយធ្វើអ្វីខុស គួរឬមិនគួរ ។
.jpg?1574878579)
ដោយឡែកបើយើងងាកមកមើលពីសកម្មភាពរបស់ក្មេងៗ កំពុងតែអង្គុយរៀននៅលើប៉ាតង់វិញ ពិតជាមានការលំបាកខ្លាំងណាស់ មានអ្នកដេកសរសេរ អង្គុយសរសេរ ក្រាប វាល សព្វគ្រប់បែបយ៉ាង ក៏ព្រោះថាមានតែចំណេះវិជ្ជានេះហើយ ដែលជាត្រើយចំណងល្អដល់ពួកគាត់បាន។
.jpg?1574878585)
យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុក ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារថា “ខ្ញុំនឹងជួយភ្លាម បេីជាពត៌មានពិត នឹងមានការខ្វះខាតមែន !!! បេីបងប្អូនណា ដឹងពត៌មាននេះច្បាស់ សូមជួយទំនាក់ទំនងមកក្រុមការងារខ្ញុំបាទផង លេខទូរសព្ទ័ 096 785 7777 ព្រោះបេីជាពត៌មានពិត ខ្ញុំនឹងជួយសាលារៀន ព្រមទាំងសម្ភារះសិក្សា តុ កៅអី ថែមទៀត ( បញ្ជាក់គឺជួយតាមរូបភាពជាក់ស្ដែង ក្នុងFacebook នេះ ) ដល់ប្អូនៗ ”៕
.jpg?1574878597)
.jpg?1574878597)
.jpg?1574878598)
.jpg?1574878598)