ពូកែណាស់ក្មួយស្រី...ក្មួយស្រី វ៉ាត សំនៀង អាយុ៥ឆ្នាំ មានសមត្ថភាពខ្ពស់ អាចអានសៀវភៅភាសាខ្មែរថ្នាក់ទី៤ ទី៥ និង ទី៦ បានយ៉ាងល្អ...មានវិដេអូ
ស៊ីហៀង
-

បច្ចុប្បន្នមានបងប្អូនជាច្រើនបានបង្ហាញសមត្ថភាព ដែលធ្វើឲ្យបងប្អូនខ្មែរ មានការស្ងោចសរសើរពីសមត្ថភាពរបស់ពួកគាត់យ៉ាងខ្លាំង។ នាពេលកន្លងមក គឺយើងបានដឹងរួចមកហើយពីសមត្ថភាពរបស់កូនដែលមានសមត្ថភាព ទាំងការនិយាយបានច្រើនភាសា ទេពកោសល្យនៃការទាយសន្លឹកបៀរ និងទាយពីចំនួនលេខ បានយ៉ាងល្អ ។ 

ដោយឡែកនៅថ្ងៃនេះ យើងងាកមកមើលពីសមត្ថភាពរបស់កុមារីម្នាក់ ដែលមានអាយុទើបតែ៥ឆ្នាំប៉ុណ្ណោះ តែអាចអានអក្សរថ្នាក់ទី៤ ទី៥ ទី៦ បានយ៉ាងល្អរហូតដល់ទៅ៩៥ភាគរយ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Tang Kim Heng បានបង្ហោះសារវិដេអូ អមជាមួយសារយ៉ាងរំភើបថា "នៅព្រឹកថ្ងៃទី 29 /11/2019 នៅសាលាបឋមសិក្សាបាដាក ខេត្តបាត់ដំបង បានធ្វើតេស្តសិស្សឈ្មោះ វ៉ាត សំនៀង ភេទ ស្រី អាយុ 5 ឆ្នាំ រៀនថ្នាក់ទី ១(ខ) ។ ដោយប្អូនស្រីមានសមត្ថភាពខ្ពស់អាចអានសៀវភៅភាសាខ្មែរថ្នាក់ទី៤ ទី៥ និង ទី៦ បានយ៉ាងល្អរហូតដល់ទៅ95%" ។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានចូលរួមចែករំលែក និងសរសើរពីសមត្ថភាពរបស់ក្មួយស្រី ទាំងការនិយាយ និង កាយវិការ ពិតជាសុជីវធម៏ គួរឲ្យស្រលាញ់ខ្លាំងណាស់ ។ និងមានអ្នកខ្លាំងបាននិយាយថា​ ឆ្លាតណាស់កូនស្រី ចេះអានលើកដាក់ ឃ្លោងឃ្លាបានល្អទៀតផង ។ ម្ចាស់គណនីហ្វេសប៊ុក ខាងលើបានប្រាប់ឲ្យដឹងថា "គាត់ខ្វះខាតតែចង់រៀនណាស់"៕

មានវិដេអូៈ


ប្រភព៖ Tang Kim Heng