អបអរសាទរ...បើកឆាកប្រកួតថ្ងៃដំបូង​កម្ពុជាយើង ​ទទួល​បាន​មេដាយ​ដល់ទៅ ៩ នៅក្នុងការប្រកួតកីឡា​ ស៊ីហ្គេម នៅឯប្រទេស​ ​...
ស៊ីហៀង
- 2806

បើយោងតាមគណនីហ្វេសប៊ុកមួយរបស់លោក ផែង វណ្ណៈ បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយសម្តែងការត្រេកអរចំពោះ កីឡាករស៉ីហ្គេម​ កម្ពុជា​ទទួល​បាន​មេដាយ​ ៩​។ លោកបានបង្ហោះសារថា "បេីកឆាកប្រកួតថ្ងៃដំបូង​កីឡា​ ស៉ីហ្គេម​ កម្ពុជា​ទទួល​បាន​មេដាយ​ ៩​

បើកការប្រកួតផ្លូវការថ្ងៃដំបូង នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ៩គ្រឿង រួមមានមេដាយប្រាក់៣ និងសំរិទ្ធ៦ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ពិសេសកីឡាគុនល្បុក្កតោ ដែលចូលរួមប្រកួតកីឡាប្រពៃណីហ្វីលីពីន Arnis ហើយទើបបញ្ចប់ការប្រកួតនៅវេលាម៉ោងជិត១២យប់ ថ្ងៃទី០១​ ខែធ្នូ ឆ្នាំ២០១៩"។

ជាមួយគ្នាផងដែរ មានបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងជាច្រើន បានចូលរួមសម្តែងការត្រេកអរចំពោះ ការទទួលបានមេដាយជាច្រើន ជូនប្រទេសកម្ពុជា ។ យ៉ាងណាមិញ សូមឲ្យបងប្អូនកីឡារប្រឹងប្រែងបន្តទៀត៕

ប្រភព៖ Pheng Vannak News