អាណិតណាស់...យុវជន​ យុវនារី​ ចំនួន ១៧០នាក់ បានពុលត្រសក់ និងមានមនុស្សម្នាក់បានស្លា.ប់ក្រោយពីដកយកផ្លែត្រសក់ខ្ចីពីថង់ប្លាស្ទិចមកហូប...មានវិដេអូ
ស៊ីហៀង
-

ខេត្តបន្ទាយមានជ័យ៖កាលពីល្ងាចថ្ងៃទី០១​ ខែធ្នូ ១ឆ្នាំ២១០៩ យុវជនអប់​រំបន្សាបគ្រឿ ងញៀ​ នបានពុលអាហារកើនដល់១៧០នាក់ និងស្លាប់ម្នាក់នៅមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា មានយុវជន​ យុវនារី​ដែលទៅទទួលបន្សាបផ្តាច់សារធា តុញៀ ននៅជិវិតថ្មីភ្នំបាក់ ដែលពុលផ្លែត្រសក់និងអាហារបានកើនពីចំនួន៦០នាក់ / ស្រី១៣នាក់ នៅពេលព្រឹក ហើយកើនដល់ជាង១៧០នាក់(ក្នុងចំណោមអ្នកអប់រំបន្សាបជាង៨០០នាក់) ត្រូវបានបញ្ជូនទៅពិនិត្យ សង្គ្រោះនៅមន្ទីរពេទ្យ​បង្អែក​ក្រុងសេរីសោភ័ណ​ និងមន្ទិរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរីខេត្តបន្ទាយមានជ័យ​ និងមួយចំនួនទៀត រក្សាទុកពិនិត្យ ព្យាបាលនៅក្នុងមណ្ឌលតែម្តង។ យោងតាមមន្ត្រីប្រចាំការមណ្ឌលនេះបានអោយដឹងដែរថាយុវជន យុវនារីទទួលបន្សាបសារធា តុញៀ នបាននាំគ្នាដក់យកផ្លែត្រសក់ខ្ចីពីថង់ប្លាស្ទិចមកហីបដូចសព្វមួយដង។

ត្រសក់នោះជាផលិតផលវៀតណាមដែលម៉ូយបោះដុំបានដឹកចែកចាយពីខេត្តបាត់ដំបងទៅផ្សារហ៊ុយ ឡេង ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យជាអំណោយរបស់សប្បុរសជន ហើយផ្គត់ផ្គង់ដល់មណ្ឌលជាប្រចាំសម្រាប់ធ្វើម្ហូបអោយយុវជន យុវនារីហូបរាល់ថ្ងៃ។ប៉ុន្តែនៅថ្ងៃនេះ នៅពេលគេបញ្ជូនដែលបង្កទៅជាពុលទៅវិញ។ មកទល់យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ បើតាមគ្រូពេទ្យនិងលោកហេង គឹមស៊ត អនុប្រធានមន្ទិរសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់សារព៍ត៍មានថា ជនរងគ្រោះបានធូរស្រាលបណ្តើរហើយ អ្នកជម្ងឺមានអាក្ការៈក្អួតចង្អោរ រាគរូស វិលមុខ ទន់សន្លាក់ដៃជើង ជាដើម។ហើយអ្នកសង្គ្រោះបានអោយខ្លឹមស ស្ករសនិងបន្តោងសេរ៉ូម៕

មានវិដេអូ៖


ប្រភព៖ អេអិនអិន / ANN