ជួយស៊ែរលើកទឹកចិត្តគាត់ម្នាក់មួយផង... យ៉ុង ម៉េងលី ជាកីឡាករដំបូងគេរបស់កម្ពុជាយើង ដែលដណ្តើមបានមេដាយមាស ឲ្យ ប្រទេសជាតិ សម្រាប់ព្រឹត្តិការណ៍ SEA Games...
ស៊ីហៀង
- 2631

បើយោងតាមគណនីហ្វេសប៊ុករបស់លោក Huy Bunleng បានបង្ហោះសារដោយក្តីរំភើប ក្រោយពេលកីឡាករខ្មែរយើងទទួលបានមេដាយមាស ដោយលោកបានរៀបរាប់ថា "???? កីឡាករជម្រើសជាតិកម្ពុជា គុនល្បុក្កតោ ឈ្មោះយ៉ុង ម៉េងលី ដណ្តើមបានមេដាយមាស ក្នុងការប្រកួត កីឡាដំបងខ្លី Arnis លើវិញ្ញាសា Padded Stick ទម្ងន់ ៦០-៦៥ គីឡូក្រាម ក្រោយយកឈ្នះម្ចាស់ផ្ទះហ្វីលីពីន VALENZUELA BILLY JOEL នៅវគ្គផ្តាច់ព្រ័ត្រ ។ យ៉ុង ម៉េងលី ជាកីឡាករដំបូងគេរបស់កម្ពុជាយើង ដែលដណ្តើមបានមេដាយមាស ឲ្យ ប្រទេសជាតិ សម្រាប់ព្រឹត្តិការណ៍ SEA Games នៅហ្វីលីពីនឆ្នាំ២០១៩នេះ ។ប្រតិភូដឹកនាំកីឡាទៅចូលរួមប្រកូតនេះ ប្រាប់បណ្តាញផ្សព្វផ្សាយថា គិតត្រឹមថ្ងៃទី ២ ខែធ្នូនេះ ក្រុមអត្តពលិកកម្ពុជាយើង បានឈ្នះមេដាយសរុប ១៣គ្រឿងហើយក្នុងនោះ មេដាយ មាស១ ប្រាក់៣ និងសំរឹទ្ធ៩គ្រឿង ជូនប្រទេសជាតិ ??។

ភ្លាមនោះក៏មានបងប្អូនខ្មែរជាច្រើន បានសម្តែងការត្រេកអរចំពោះម្ចាស់មេដាយមាស ដែលបានធ្វើឲ្យខ្មែរយើងមានមោទនភាពជាខ្លាំង ។ អ្វីត្រូវនិយាយច្រើន មានតែពាក្យអរគុណ ចំពោះការខំប្រឹង ប្រែងរបស់ប្អូនៗ តស៊ូទៀតណា៕

ប្រភព៖ Huy Bunleng