កុំសូវទុក្ខចិត្តពេក...កុំឃើញសង្ហាៗ ប្រើប្រាស់សុទ្ធតែរបស់ទំនើបៗ ជិះសុទ្ធតែម៉ូតូល្អៗ តែតាមពិតគឺជា...
ស៊ីហៀង
-

នៅថ្ងៃទី ០៦-១២-២០១៩ វេលាម៉ោង១៣ និង០៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីឆក់កាបូបលុយ និងទូរសព្ទ័ដៃ នៅចំណុចបុរីស្កាយវីយូ ផ្លូវបេតុង ភូមិរោងចក្រសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ០២គេចខ្លួន ០១នាក់(ឈ្មោះ យូ សែប) កាលពីថ្ងៃទី០២-១២-២០១៩ វេលាម៉ោង១២ និង០៥នាទី ។ 

ជនសង្ស័យឈ្មោះ សំ ហេង ភេទប្រុស អាយុ១៩ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១១IEO ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀ ន)(ឃាត់នៅ មុខផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ) បានធ្វើសកម្មភាពកាបូប ពីជនរងគ្រោះឈ្មោះ មុត សុគន្ថាច ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខលេខ២០៣ ផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ 

សម្ភារៈបាត់បង់ ៖ ទូរសព្ទ័ដៃ០២គ្រឿង (ម៉ាកហ្វូន០១គ្រឿង និងOPPO ០១គ្រឿង ) , លុយដុល្លា៣០០ដុល្លា ។ សម្ភារៈបន្សល់ទុក ម៉ូតូ ០១គ្រឿង ម៉ាកឃ្យូប៉ិច ពណ៌បៃតងលាយប្រផេះ ផលិរឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1HJ-3900 របស់ជនសង្ស័យ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

ប្រភព៖​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ