កុំបាក់ទឹកចិត្តអី ស៊ែរ១កូនខ្មែរយើង​ ! កម្ពុជាយើងបន្តឈ្នះប្រទេសវៀតណាម ២ វិញ្ញាសារហើយ ទាំងបាល់ទះ និងប្រដាល់...(មានវិដេអូ)
ស៊ីហៀង
-

ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំនេះ​ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​​។ ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​ជិត​៦​ពាន់​នាក់​ ដែលមកពី​១១​ប្រទេស​ចូលរួម​ ពួកគេ​ត្រូវ​ប្រកួតប្រជែង​លើ​៥៦​ប្រភេទ​កីឡា ខណៈ​កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​៣១​ប្រភេទ​កីឡា​ឲ្យ​ចូលរួម​ ដែល​ហ្វីលីពីន​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំនេះ ត្រូវ​បានបើក​ការប្រកួត​ផ្លូវការ​នៅ​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ។

គួរបញ្ចាក់ផងដែរថានៅក្នុងពេលថ្មីៗនេះក្រុមបាល់ទះកម្ពុជាបានយកឈ្នះទៅលើក្រុមបាល់ទះវៀតណាមដោយលតផល៣​ទល់​២សិត។

តែបើយើងក្រលេកមកមើលកីឡាប្រដាល់ឯណេះវិញគឺនៅថ្ងៃនេះ​ដែរ​ សូមចូល​រួមអបអរសាទរ និងកោតសរសើរជាខ្លាំងដល់កីឡាករ​ប្រដាល់​កម្ពុជា​ ដែលបានខំ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ក្នុង​ការ​ប្រកួត​ រហូតទទួលបាន​ជ័យ​ជម្នះ​ ដោយ​បានយកឈ្នះ​កីឡាករ​ប្រដាល់​វៀតណាម​ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន​ ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកផេក TV5 Sport News បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ «អបអរសាទរ​ កីឡាករ​ ឡៅ​ ចន្រ្ទា បានយកឈ្នះកីឡាករប្រទេសវៀតណាម​ HOANG Van Toan ដោយពិន្ទុ​ ក្នុងប្រភេទកីឡា KICK BOXING ទម្ងន់69គីឡូក្រាម។និងមានឳកាសឡើងទៅកាន់វគ្គបន្តទៀត នៃព្រឹត្តការណ៍កីឡាសុីហ្គេម នៅប្រទេសហ្វីលីពិន»។ សូមទស្សនាវិដេអូខាងក្រោម៖