អ្នកគាំទ្រវៀតណាម ! អគុណកីឡាករលេខ ១៦ របស់កម្ពុជា ទោះបីចាញ់វៀតណាមក៏ដោយ តែកម្ពុជានៅតែផ្តល់ទឹកឱ្យគូប្រជែងរបស់ខ្លួនផឹក (មានវិដេអូ)
ស៊ីហៀង
- 4007

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ បានជួបប្រកួតជាមួយ ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម ២២ឆ្នាំ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games )។ តែសូមចូលរួមសោកស្តាយចំពោះលទ្ធផលជាផ្លូវការ កម្ពុជា បានចាញ់គ្រាប់បាល់វៀតណាមទៅហើយគឺ កម្ពុជា ០-៤វៀតណាម ។

នៅក្នុងការប្រគួតដ៏ជក់ចិត្តមួយនេះត្រូវបានអ្នកគាំទ្ររបស់ក្រុមវៀតណាមក៏មិនបានភ្លេចអគុណដែរចំពោះសកម្មភាពល្អមួយរបស់កីឡាករកម្ពុជាពាក់អាវលេខ១៦ គឺកីឡាករ ជា វេសលី ដែលបានហុចទឹកមួយដបទៅឲ្យកីឡាករក្រុមជម្រើសជាតិវៀតណាមម្នាក់ដែលត្រូវការទឹកខ្លាំង។

ចំពោះសកម្មភាពដ៏ល្អរក្រុមកម្ពុជាមួយនេះគណនីហ្វេសប៊ុករបស់ជនជាតិវៀតណាមម្នាក់ដែលមានឈ្មោះថា Trung Danh Nguyễn បានធ្វើការបង្ហោះឲ្យនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅកាលពីព្រឹកមិញថា ៖ ក្រុមនេះល្អណាស់?ក្រុមដែលចាញ់តែនៅតែផ្តល់ទឹកឱ្យគូប្រជែងរបស់អ្នកផឹកសូមអរគុណចំពោះសកម្មភាពដ៏ស្រស់ស្អាតរបស់អ្នកលេខ ១៦ កម្ពុជា❤ ៕ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖